កាលពីពេលថ្មីៗនេះមានពត៌មានលេចលឺចេញពី One Laptop Per Child (OLPC) ស្តីអំពី
ឧបករណ៍ Tablet មួយដែលមានឈ្មោះថា XO 3.0 ដែលក្រុមហ៊ុននឹងត្រៀមបង្ហាញវត្តមាន
នៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ខាងមុខនេះ។ ហើយ
ទិសដៅសំខាន់របស់ក្រុមហ៊ុនចំពោះការនាំមកនូវឧបករណ៍នេះគឺសំរាប់កុមារមានជីវភាព
ក្រីក្រនៅទូទាំងពិភពលោក ក៏ដូចជាសំរាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយផងដែរ
ដូច្នេះហើយទើបតំលៃរបស់ឧបករណ៍ Tablet XO 3.0 នេះមានតំលៃត្រឹមតែ ១០០ដុល្លា
អាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង។
Tablet XO 3.0 នេះប្រើប្រាស់អេក្រង់ទំហំ ៨អ៊ីង មាន resolution ១០២៤x៧៦៨ pixels ជា
មួយបច្ចេកវិទ្យា Pixel Qi 3qi ដែលជាបច្ចេកវិទ្យាជួយអោយឧបករណ៍អាចធ្វើការផ្លាស់ប្តូរ
របបរូបភាពពីពណ៌ធម្មជាតិទៅជាស-ខ្មៅ ជួយអោយអ្នកប្រើប្រាស់មានភាពស្រួលក្នុងការ
អានរឺទស្សនានៅពេលដែលលេចឡើងកន្លែងដែលមានពណ៌ខ្លាំងពេក និងផ្តល់នូវទំហំ
សំរាប់មើលបានកាន់តែទូលាយជាងមុន និងជាពិសេសនោះគឺអាចសន្សំសំចៃការចំណាយ
ថាមពលអគ្គីសនីបានមួយភាគធំផងដែរ។ ឧបករណ៍នេះប្រើប្រាស់ Processor ប្រភេទ
Marvell Armada PXA618 ជាមួយ RAM ទំហំ ៥១២MB និងមានប្រព័ន្ធប្រតិបត្តិការ Android
រឺ Linux Sugar ។ គឺជាផលិតផលមួយប្រភេទស្ថិតនៅក្នុងគំរោងសំរាប់ផ្គត់ផ្គង់បច្ចេកវិទ្យាទៅ
ដល់កុមារក្រីក្រនៅទូទាំងពិភពលោកយើងនេះ ដូច្នេះហើយបានជាតំលៃរបស់ XO 3.0 គឺ
ត្រឹមតែ ១០០ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង គឺថ្លៃជាងបន្តិចបើធៀបជាមួយតំលៃ
គ្រោងដំបូងរបស់ក្រុមហ៊ុនដែលពេលនោះគឺត្រឹមតែ ៧៥ដុល្លាអាមេរិក។ ប៉ុន្តែទោះជាយ៉ាង
នេះក្តី តំលៃនេះក៏ជាតំលៃដ៏សមស្របបំផុតមួយផងដែរបើធៀបជាមួយបណ្តាផលិតផល
Tablet ផ្សេងៗដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ននេះ។ ដោយឡែក XO 3.0 នេះ
ក៏មានមុខងារយ៉ាងពិសេសមួយចំនួនទៀតផងដែរគឺអាចសាកថ្មបានដោយប្រើថាមពលពី
ពន្លឺព្រះអាទិត្យ រឺប្រើដៃរបង្វិលក៏បាន ដែលធ្វើអោយឧបករណ៍នៅអាចដំនើរការបានជានិច្ច
បើទោះបីជានៅទីកន្លែងដែលគ្មានប្រភពអគ្គីសនី រឺពន្លឺព្រះអាទិត្យក៏ដោយ។
ពត៌មានលំអិតរបស់ OLPC XO 3.0 ៖
-អេក្រង់ ៖ ៨អ៊ីង resolution ១០២៤x ៧៦៨ pixels
-បច្ចេកវិទ្យា ៖ Pixel Qi
-Processor ៖ Marvell Armada PXA618
-RAM ៖ ទំហំ ៥១២MB
-ប្រព័ន្ធប្រតិបត្តិការ៖ Android រឺ Linux
-តំលៃ៖ ១០០ ដុល្លាអាមេរិក ៕
ប្រភព៖ Gizmodo
ដោយ៖ រដ្ឋា