ថ្មីៗនេះ Lenovo ទើបតែបានបង្ហាញវត្តមាននូវគំរូឧបករណ៍ Tablet ថ្មីមួយទៀតរបស់ខ្លួន
មានឈ្មោះថា IdeaTab S2 ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ដែលមាន dock
អមមកជាមួយនូវ Keyboard ដែលស្រដៀងគ្នានឹង Transformer របស់ Asus ដែរ និងមាន
កំរាស់ ៨,៦៩មីលីម៉ែត្រ និងទំងន់ ៥៨០ក្រាម។
IdeaTab S2 ប្រើប្រាស់អេក្រង់ប្រភេទ IPS LED backlight ទំហំ ១០,១ អ៊ីងមាន resolution
១២៨០ x ៨០០pixel ,Processor Dual core Snapdragon 8x60A រឺ 8960 ល្បឿន ១,៥GHz,
RAM ទំហំ ១GB,Hard disk ប្រភេទ SSD មានទំហំ ៦៤GB,អាចភ្ជាប់ជាមួយ 3G ,កាមេរ៉ាមុខ
ទំហំ ១,៣ Megapixel និងកាមេរ៉ាខាងក្រោយទំហំ ៥ Megapixel ។ ក្រៅពីនោះឧបករណ៍ថ្មី
នេះក៏មានរន្ធសំរាប់ភ្ជាប់ microHDMI ផងដែរ។
ចំពោះរយៈពេលនៃការប្រើប្រាស់ថ្មរបស់ IdeaTab S2 នេះវិញត្រូវបានអោយដឹងថាមានរយៈ
ពេលរហូតដល់ ៩ម៉ោង និងបន្ថែម ៩ម៉ោងទៀតប្រសិនបើភ្ជាប់ជាមួយនឹង dock Keyboard
មានន័យថាប្រសិនបើភ្ជាប់ជាមួយ dock Keyboard នោះរយៈពេលប្រើប្រាស់នឹងកើនឡើង
រហូតដល់ ១៨ម៉ោងឯណោះ។ ដោយឡែកចំពោះ dock ក៏មានកន្លែងសំរាប់ភ្ជាប់ USB 2.0
ចំនួនពីរ និងមាន trackpad ជា Touch Screen និងកន្លែងភ្ជាប់ជាមួយអង្គចងចាំខាងក្រៅ
SDHC ផងដែរ ។ ចំពោះតំលៃនិងរយៈពេលដាក់លក់នៅលើទីផ្សារនៅពុំទាន់មានការបញ្ជាក់
នៅឡើយ ៕
ប្រភព៖ Gizmodo
ដោយ ៖ រស្មី