IdeaPad Yoga ជាផលិតផលថ្មីមួយទៀតរបស់ Lenovo មានអេក្រង់ទំហំ ១៣,៣អ៊ីងហើយ
នៅពេលបើកឡើងវាមានរូបរាងប្រៀបបាននឹងកុំព្យូទ័រយួរដៃធម្មតា ប៉ុន្តែយើងក៏អាចបត់វា
ជាពីរផងដែរដើម្បីប្រើប្រាស់ដូចជាឧបករណ៍ tablet រឺក៏អាចប្រើប្រាស់ Keyboard ដើម្បីធ្វើ
ជាជើងទម្រក៏បាន។ IdeaPad Yoga មានប្រព័ន្ធប្រតិបត្តិការជា Windows 8 ដែលជាប្រព័ន្ធ
ប្រតិបត្តិការថ្មីបំផុតរបស់ Microsoft ,មាន resolution ១៦០០x ៩០០ pixel។ អេក្រង់ជាប្រ
ភេទ Touch Screen និងប្រើប្រាស់ Processor Core i7 របស់ Intel ។
IdeaPad Yoga មានកំរាស់ ១៥មីលីម៉ែត្រ ទំងន់ ១,៤ គីឡូក្រាម ដែលផលិតផលថ្មីមួយនេះ
មើលទៅមានរូបរាងដូចគ្នានឹងឧបករណ៍ IdeaPad U300s យ៉ាងដូច្នោះ ហើយនេះគឺជាទំហំ
មួយដែលស្តើងបំផុតប្រសិនបើវាជា laptop ប៉ុន្តែរាងក្រាស់បន្តិចប្រសិនបើវាជាឧបករណ៍
tablet វិញនោះ។
Lenovo បានបំពាក់នូវ palmrest មួយដែលដូចគ្នានឹង IdeaPad U260 ផងដែរ។ ហើយបើ
តាមការអោយដឹងពី Lenovo ថា palmrest នេះគឺអាចជួយការពារ Keyboard បានយ៉ាងមាន
ប្រសិទ្ធិភាពនៅពេលដែលអ្នកប្រើប្រាស់យក Keyboard ធ្វើជាជើងទម្រនោះ។ រីឯតំលៃ
របស់ IdeaPad Yoga វិញគឺប្រហែល ១១៩៩ដុល្លាអាមេរិកក្នុងមួយគ្រឿង៕