ផ្ទះរបស់អតីតប្រធានក្រុមហ៊ុន និងជាស្ថាបនិកនៃ Apple គឺលោក Steve Jobs នៅក្រុង
ប៉ាវឡូអាតូ សហរដ្ខអាមេរិច ត្រូវបានចោរថ្លើមធំ ដែលទំនងជាមិនបានចាប់អារម្មណ៍ថា
ជាផ្ទះអ្នកដែលមានឈ្មោះល្បី និងជាក្បាលម៉ាស៊ីនដឹកនាំ នៃផលិតផល iPhone និងiPad
របស់ក្រុមហ៊ុន Apple នោះទេ។
ការចូលលួចនេះត្រូវបានគេរាយការណ៍ថា បានបាត់បង់របស់របរ និងសម្ភារះមួយចំនួនប្រមាណជា
៥ម៉ឺនដុល្លារ ទៅលើឧបករណ៍កុំព្យូទ័រ និងសម្ភារះផ្សេងៗទៀត។ ចុងក្រោយនេះបុរសអាយុ៣៥ឆ្នាំ
ម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងដោយត្រូវបានធ្វើការចោទប្រកាន់លើបទលបលួចនេះ និងត្រូវបាន
តុលារការទាមទារតំលៃដល់ទៅ ៦០ម៉ឺនដុល្លារសំរាប់ការធានាឲ្យនៅក្រៅឃុំ និងរង់ចាំការកាត់ក្តីលើ
ករណីនេះ។
លោក Steve Jobs អតីតប្រធានក្រុមហ៊ុន និងជាស្ថាបនិកនៃ Apple
បើតាមមើលទំនងជាមានការបាត់បង់ អ្វីធំដុំមិនខាន ទើបមានការដាក់កំហិតយ៉ាងខ្លាំងបែបនេះទៅ
លើជនជាប់ចោទម្នាក់នេះ។ អ្នកណាទៅដឹង អាចមានបែបបទដ្ឋាននៃការបង្កើត (Design Prototype)
អ្វីមួយត្រូវបានលួចទៅជាមួយផងក៏មិនដឹង៕
ដោយ៖ សិលា
ប្រភព៖ CT