CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Tablet ស្តើងបំផុតរបស់ Toshiba បង្ហាញវត្តមាន នៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២

គំរូផលិតផល AT200 ត្រូវបាន Toshiba ឧទ្ទេសនាមបង្ហាញវត្តមានកាលពីកំឡុងខែកញ្ញា
ឆ្នាំ ២០១១ កន្លងទៅ ហើយពេលនេះក្រុមហ៊ុនបានប្តូរឈ្មោះថ្មីទៅជា Excite X10 វិញនិង
នៅរក្សាកំរាស់ដដែលគឺ ៧,៧មីលីម៉ែត្រ និងតំលៃចាប់ពី ៥៣០ដុល្លាអាមេរិកឡើងទៅ។

នៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២ ដែលកំពុងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអាមេរិក
Toshiba បានប្តូរឈ្មោះគំរូឧបករណ៍ Tablet AT200 ទៅជា Excite X10 វិញ និងមានពីរប្រ
ភេទគឺកំណែទំហំ ១៦GB មានតំលៃ ៥៣០ដុល្លាអាមេរិក និងកំណែ ៣២GB ជាមួយតំលៃ
៦០០ដុល្លាអាមេរិក។

Excite X10 បំពាក់អេក្រង់មានទំហំ ១០,១អ៊ីង មាន resolution ១២៨០x ៨០០ pixel និងប្រើ
ប្រាស់កញ្ចក់ដែលធុនបំផុតប្រភេទ Gorilla Glass និងអាចមើលបានកំរិត ១៧៨ដឺក្រេ។
Tablet ថ្មីនេះប្រើប្រាស់ chip TI OMAP 4430 ល្បឿន ១,២GHz និងដំណើរការដោយប្រព័ន្ធ
ប្រតិបត្តិការ Android 3.2 (នឹងអាច Update ឡើងជា Android 4.0 ក្នុងពេលដ៏ខ្លី) ។
បើទោះបីជាមានកំរាស់ស្តើង ប៉ុន្តែ Excite X10 នៅតែមានកន្លែងសំរាប់ភ្ជាប់ផ្សេងៗដូចជា
microHDMI, microUSB, និង microSD ផងដែរ ។

Excite X10 របស់ Toshiba បច្ចុប្បន្នត្រូវបានចាត់ទុកថាគឺជាឧបករណ៍ tablet ១០អ៊ីងដែល
មានកំរាស់ស្តើងបំផុតនៅលើពិភពលោកជាមួយកំរាស់ត្រឹមតែ ៧,៧មីលីម៉ែត្រ និងទំងន់
៥៤០ក្រាម។ ហើយផលិតផលនេះក៏ត្រូវបានក្រុមហ៊ុន Toshiba មានមោទនភាពខ្លាំងបំផុត
ផងដែរនិងបានធ្វើការវាយតំលៃថាគឺជាផលិផលដែលមានការរចនាស្រស់ស្អាតបំផុតនៅ
ក្នុងឆ្នាំ ២០១២ នេះ៕

ប្រភព៖ CBS
ដោយ៖ រដ្ឋា

Tags: electronictabletandroidtechnologytoshibaces 2012excite x10at200chip ti omap 4430