ថ្មីៗនេះ Huawei បានឧទ្ទេសនាម Ascend P7 ដែលជាម៉ូដែលស្មាតហ្វូន Flagship របស់ក្រុមហ៊ុន
នេះ សម្រាប់ឆ្នាំ ២០១៤ ។ កំណែ Ascend ឆ្នាំនេះ ត្រូវបានគេចាត់ទុកថា ជាការកែលំអដ៏គួរឱ្យ
ចាប់អារម្មណ៍ ធៀបនឹង Ascend P6 ដែលបានដាក់លក់កាលពីឆ្នាំទៅ។ ព័ត៌មាន ក៏បានបង្ហើបឱ្យ
ដឹងថា Ascend P7 មានអេក្រង់ 5 inch រីសូលូសឹន Full HD 1080p ទម្ងន់ ១២៤ក្រាម។
មិនត្រឹមតែផ្នែកខាងមុខនោះទេ តែសម្បកខាងខ្នងរបស់ Ascend P7 ក៏ត្រូវបានបំពាក់ កញ្ចក់
Gorrila Glass 3 មួយស្រទាប់ផងដែរ។ តាមការឱ្យដឹងពីក្រុមហ៊ុន សម្បករបស់ Ascend P7 ត្រូវ
បានផលិតឡើងចំនួន ៧ស្រទាប់ផ្សេងៗគ្នា ជួយបង្កើនកម្រិតរឹងមាំ និងសមត្ថភាពទប់ទល់នឹង
ការប៉ះទង្គិច។
អំពីគ្រឿងម៉ាស៊ីន Huawei Ascend P7 ប្រើឈីប Quadcore Cortex A9 1.8 GHz , RAM 2GB និង
GPU Mali 450 ។ Huawei Ascend P7 នឹងមានអង្គចងចាំក្នុងម៉ាស៊ីន 16GB មានរន្ធដោតមេមឺរី និង
ដំណើរការដោយ Android 4.4 Kitkat ។ ថាមពលថ្មរបស់ Ascend P7 ឡើងដល់ 2.500 mAh ។
ចំណុចពិសេសនៅលើ Ascend P7 គឺមុខងារកាមេរ៉ា។ ធៀបនឹង Ascend P6 ឆ្នាំនេះ Huawei បាន
វិនិយោគច្រើន ទៅលើផ្នែកម៉ាស៊ីនថត ដើម្បីឱ្យវាកាន់តែមានគុណភាព។ កាមេរ៉ាមុខ របស់ Ascend
P7 មានកម្រិត 8MP ជាមួយនឹងបច្ចេកវិទ្យាសេនសឺរ BIS និងឡែន ៥ជាន់ រួមនឹងសបវ៉ែរដោយឡែក
IMAGESmart 2.0 ដែលមានសមត្ថភាពផ្ដោតលើផ្ទៃមុខ ក្នុងកម្រិតផ្សេងៗគ្នា ចំនួន ១០កម្រិត។
កាមេរ៉ាក្រោយ របស់ Ascend P7 មានរីសូលូសឹន 13 Mpx មានភ្លើង flash ។ ម៉ាស៊ីននេះ ក៏អាចថត
សកម្មភាពក្នុងកម្រិត Full HD ។
មកដល់ពេលនេះ តម្លៃរបស់ Ascend P7 ត្រូវបានក្រុមហ៊ុនលើកឡើង គឺស្ថិតនៅក្នុងកម្រិត ៤៤៩
អឺរ៉ូ ប្រហែល ៦២៥ដុល្លារអាមេរិក ហើយនឹងត្រូវបានដាក់លក់ចាប់ពីខែឧសភានេះ ដោយមាន ៣
ពណ៌សម្រាប់ជ្រើសរើស គឺ ស ខ្មៅ និងស៊ីជំពូ។
គួរបញ្ជាក់ថា ក្រៅពីប្រកាសបង្ហាញ Ascend P7 ក្រុមហ៊ុនចិនដីគោកនេះ ក៏បានប្រកាសថា ដោយ
យោងតាមស្ថិតិកន្លងមក ក្រុមហ៊ុន Huawei បានឡើងកាន់កាប់ចំណាត់ថ្នាក់លេខ ៣ នៅទូទាំងទាំង
ពិភពលោក ក្នុងវិស័យស្មាតហ្វូន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/cnet