HTC J Butterfly (កូដ HTL21) ប្រហែលជាស្មាតហ្វូនមួយ ក្នុងការឆ្លើយតបទៅបណ្តា
ព័ត៌មានចចាមអារាមមុននេះអំពីស្មាតហ្វូន HTC ដែលមានអេក្រង់ 5"។
បើទោះជា HTC មិនទាន់ធ្វើការបង្ហាញណែនាំជាផ្លូវការ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនមួយរបស់ជប៉ុន
ដែលមានឈ្មោះថា KDDI បានបង្ហាញព័ត៌មានមួយស្តីពីស្មាតហ្វូននេះជាមួយការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ Android 4.1 ថ្មីបំផុត, អេក្រង់ 5" Full-HD "Super LCD 3", Support 4G LTE
ជាមួយ chip Dual Core S4 Pro APQ8064 1.5GHz ដូចទៅនឹងរូបសណ្ឋាននៅលើស្មាតហ្វូន
Optimus G ដែរ។
ជាមួយនឹងកំរិតពន្លឺអេក្រង់ Full-HD, pixel នៅលើ HTC J Butterfly បានកើនឡើងដល់កំរិតខ្ពស់
មួយគឺ 440ppi, ដែលធ្វើឲ្យវាងាយស្រួលក្នុងការប្រៀបធៀបជាមួយអេក្រង់ Retina របស់ទូរស័ព្ទ
iPhone 5 ដែលមានតែ 326ppi ។ នៅផ្នែកខាងក្រោយទូរស័ព្ទជា camera 8MP ដែលអាចថតវី
ដេអូ Full-HD និង camera មុខទំហំ 2.1MP។ ស្មាតហ្វូនបំពាក់នូវ RAM 2GB និងមេម៉ូរីក្នុង 16GB
អាចបន្ថែមមេម៉ូរីក្រៅតាមរយះ microSDHC, Connector Wi-Fi n, Bluetooth 4.0, NFC, 4G LTE
ពិសេស Support ទាំង GSM/UMTS/GPRS និង CDMA និយាយឲ្យស្រួលយល់ វាគឺជាស្មាតហ្វូន
ដែលអាចប្រើប្រាស់បានទូទាំងពិភពលោក មិនបានប្រើបានតែនៅក្នុងប្រទេសជប៉ុននោះទេ។
HTC J Butterfly បង្ហាញខ្លួននៅជប៉ុន
HTC J Butterfly មានទម្ងន់ 140g, មានលទ្ធភាពប្រឆាំងនឹងការជ្រាបទឹកតាមស្តង់ដារ IPX5 និងមាន
ថ្មទំហំ 2.020mAh។ HTC J Butterfly មានបីពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ និងក្រហម៕
ដោយ៖ សិលា
ប្រភព៖ tte