ជនទុច្ចរិត យកករណីយន្ដម៉ាឡេស៊ី ដើម្បីផ្សព្វផ្សាយមេរោគ (malware) ក្នុងបំណងលួចយកទិន្ន
ន័យសំខាន់ៗផ្ទាល់ខ្លួន របស់ម្ចាស់គណនី ដូច្នេះអ្នកប្រើប្រាស់បណ្ដាញសង្គម គួរតែប្រុងប្រយ័ត្ន
កុំចុចទៅលើតំណភ្ជាប់នេះ ព្រោះថា វាគ្រាន់តែជាល្បែងបោកប្រាស់។
ពេលឃើញ link ដែលណែនាំឱ្យចូលមើលវីដេអូ បង្ហាញថាបានរកឃើញ យន្ដហោះបាត់ខ្លួន
របស់ម៉ាឡេស៊ី នោះ អ្នកគួរតែកុំចុចចូលមើល វាអាចជាមេរោគ
បច្ចុប្បន្ន នៅលើបណ្ដាញសង្គម ដូចជា Facebook ជាដើម មានពេលខ្លះគេឃើញមានតំណភ្ជាប់
(link) ឃោសនាមួយចំនួន ដែលនិយាយថា នាំទៅរកវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើល និងព្រឺក្បាល អំពី
យន្ដហោះ ម៉ាឡេស៊ី (យន្ដហោះ Boeing 777 Flight MH370 ដែលបានដឹកអ្នកដំណើរចំនួន ២៣៩
នាក់ បានបាត់ខ្លួនកាលពីថ្ងៃទី ៨មិនា បន្ទាប់ពីហោះចូលទៅក្នុងតំបន់អាកាសនៃឈូងសមុទ្រថៃ
ក្នុងជើងហោះហើរពី ម៉ាឡេស៊ី ទៅកាន់ក្រុងប៉េកាំង) ដែលបានបាត់ខ្លួន។ ប៉ុន្ដែ អ្នកប្រើប្រាស់
បណ្ដាញសង្គម គួរតែប្រុងប្រយ័ត្ន កុំចុចទៅលើតំណភ្ជាប់នេះ ព្រោះថា វាគ្រាន់តែជាល្បែងបោក
ប្រាស់។
បណ្ដាតំណភ្ជាប់ដែលមានមានចំណងជើង ដូចជា “រកឃើញយន្ដហោះ Flight 370 នៅលើសមុទ្រ
មនុស្ស ៥០នាក់ត្រូវបានជួយសង្គ្រោះ” ជាដើម ថ្មីៗនេះ បានត្រូវគេបង្ហោះ និងចែកចាយ រាលដាល
នៅលើបណ្ដាញសង្គម ដូចជា Twitter និង Facebook ។ ទាំងនេះ គឺសុទ្ធតែជាតំណភ្ជាប់ក្លែងក្លាយ
បោកប្រាស់។ ក្រៅពីនេះ ក៏មានតំណភ្ជាប់ដែលសរសេរជាភាសាអង់គ្លេស ដែលមានន័យថា យន្ដ ហោះនេះត្រូវបានរកឃើញនៅតំបន់ត្រីកោណ Bermuda ។
យោងតាម blogger មួយ ឈ្មោះ Brett M. Christensen ឱ្យដឹងថា រូបថតដែលត្រូវបានប្រើប្រាស់
ដើម្បីបង្ហាញនៅក្នុងវីដេអូក្លែងក្លាយនេះ ត្រូវបានកាត់ត និងយកមកពីករណីគ្រោះថ្នាក់យន្ដហោះ
Lion Air នៅក្បែរកោះ Bali កាលពីខែមេសា ឆ្នាំទៅ។
ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺរណិត និយាយថា បណ្ដាវិដេអូក្លែងក្លាយនេះ តែងស្នើឱ្យអ្នក
លេងអ៊ីនធឺរណិត បំពេញការស្ទង់មតិមួយ ទើបអាចមើលបន្ដ។ Blogger Christensen ថ្លែងថា តំណ
ភ្ជាប់ ត្រូវបានរចនាដូចទៅនឹងតារាងស្ទង់មតិនៅលើ Facebook ក្នុងនោះ វានឹងស្នើដើម្បីបានចូល
ទៅកាន់ profile របស់អ្នកប្រើប្រាស់។ ប្រសិនយល់ព្រម ដោយមិនបានគិតគូរល្អិតល្អន់ នោះ ពួក
hacker នឹងយកបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជា លេខទូរស័ព្ទ ឬអ៊ីមេល ។ល។
បើទោះជា Facebook បានប្រកាសថា ខ្លួនបានលប់តំណភ្ជាប់ក្លែងក្លាយទាំងនេះ ប៉ុន្ដែអ្នកប្រើប្រាស់
គួរតែប្រុងប្រយ័ត្ន ដើម្បីចៀសវាងប្រការអាក្រក់ផ្សេងៗដែលអាចកើតមាន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Gen