សហរដ្ឋអាមេរិចប្រកាសពីគំរោងបញ្ជូនអ្នកជំនាញសុខភាពសាធារណៈយ៉ាងហោចណាស់ ៥០រូប ធ្វើដំណើរទៅកាន់អាហ្រ្វិចខាងលិចដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺEbola។
មន្រ្តីសហរដ្ឋអាមេរិចបាននិយាយថា៖ ការផ្ទុះឡើងនៃជំងឺEbola មិនអាចគ្រប់គ្រងបានពិតមែន ប៉ុន្តែយើងអាចបញ្ឈប់វាបាន។
ក្នុងឆ្នាំនេះ ជំងឺEbola បានឆក់យកជីវិតមនុស្សចំនួន៧២៨នាក់ ក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន។ អត្រាមរណៈភាពមានរហួដល់៥៥%។ ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតសហរដ្ឋអាមេរិចមួយរូប បានឆ្លងជំងឺនេះបន្ទាប់ពីការត្រលប់មកពីប្រទេស លីបេរីយ៉ាវិញ ហើយឥលូវនេះកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ Emory University Hospital។ ជនជាតិអាមេរិចម្នាក់ទៀតដែលបានឆ្លងជំងឺនេះឈ្មោះថា Nancy Writebol នឹង ត្រូវបញ្ជូនទៅដល់សហរដ្ឋអាមេរិចឆាប់ៗនេះ។
វេជ្ជបណ្ឌិតThomas Frieden ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ បានប្រកាស ប្រាប់ពីវិធានការថ្មីរបស់សហរដ្ឋអាមេរិចក្នុងកិច្ចសំភាសន៍ជាមួយនឹងABC កាលពីសប្តាហ៍ នេះ។ គាត់បាននិយាយថា៖ ពួកយើងដឹងពីវិធីទប់ស្កាត់ជំងឺEbolaនេះ។ វាគឺជា វិធីសាស្រ្តសាមញ្ញមួួយ ដោយគ្រាន់តែរកអ្នកជំងឺ ហើយប្រាកដថាពួកគេបានទទួលការ ព្យាបាល បន្ទាប់មកតាមដានស្ថានភាពជំងឺពួកគេ អប់រំប្រជាជនឲយល់ដឹងពីជំងឺនេះ និងគ្រប់គ្រងការឆ្លងក្នុងមន្ទីរពេទ្យ។ គាត់បានបន្តទៀតថា៖ កត្តាចំបងបំផុត ដែលយើង ត្រូវធ្វើដើម្បីការពារប្រជាជនអាមេរិច គឺត្រូវបញ្ឈប់ប្រភពជំងឺនេះនៅឯអាហ្រ្វិច។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ bbc