CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Portege M930 ៖ PC កាត់ Laptop របស់ Toshiba

Portege M930 គឺជាគំរូកុំព្យូទ័រយួរដៃប្រភេទថ្មីមួយទៀតរបស់ Toshiba ដែលមានម៉ូដរចនា
ប្លែកមានលក្ខណៈដូចគំរូ Eee Pad របស់ Asus ដែលបានចេញផ្សាយកាលពីឆ្នាំកន្លងទៅ ហើយផលិតផលថ្មីរបស់ Toshiba នេះក៏ទើបតែបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងពិព័រណ៌ CES
២០១២ កន្លងទៅថ្មីៗនេះផងដែរ។

Toshiba Portege M930 បំពាក់ដោយអេក្រង់ជាប្រភេទ Touch screen ទំហំ ១៣,៣ អ៊ីងនិង
មាន resolution ១២៨០x ៨០០ pixel មាន Keyboard ដូចបណ្តា Laptop ដ៏ទៃទៀតដែរ តែ
មិនមានកន្លែងបញ្ជារ Mouse នោះទេ ដោយជំនួសមកវិញនូវបន្ទះ sensor នៅផ្នែកខាងស្តាំ
នៃ Keyboard ។ នៅពេលទំលាក់អេក្រង់ចុះ ឧបករណ៍នេះអាចប្រើប្រាស់បានមានលក្ខណៈ
ដូចជាឧបករណ៍ Tablet ដូច្នោះដែរ។ Toshiba Portege M930 នេះប្រើប្រាស់ Chip ប្រភេទ
Intel Core i5 អមមកជាមួយនូវ RAM ទំហំ ៤GB និងមាន Hard disk ប្រភេទ SSD មានទំហំ
២៥៦GB, Card ក្រាហ្វិកប្រភេទ Intel HD 3000 ,និងមានប្រើប៊ិចអេឡិចត្រូនិចផងដែរ។

Portege M930 មានទំងន់ ១,៩គីឡូក្រាម និងមានកំរាស់ ២៧មីលីម៉ែត្រ។ ហើយបច្ចុប្បន្ន
ក៏មិនទាន់មានពត៌មានបញ្ជាក់ពីតំលៃនិងរយៈពេលនៃការចែកចាយផលិតផលថ្មីនេះនៅ
លើទីផ្សារនៅឡើយដែរ៕

ប្រភព៖ Pocket-lint
ដោយ ៖ រស្មី

Tags: electronicmicrosofttechnologytoshibaces2012laptopstoshiba portege m930