CamNews

បច្ចេកវិទ្យា 

អាថ៌កំបាំងមិនគួរអោយជឿនៅក្នុងរោងចក្រផលិតទូរស័ព្ទ iPhone

ប្រហែលជានឹងមានមនុស្សយ៉ាងច្រើនដែលស្រលាញ់ចូលចិត្តទូរស័ព្ទ iPhone, iPad របស់
Apple ​មានក្តីរន្ធត់ជាខ្លាំងនៅពេលដែលបានអាននូវពត៌មានខាងក្រោមនេះ ព្រោះដំណឹង
ទាំងនោះគឺជាអំពើរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរបំផុតមកលើកម្មករដែលមិនទាន់គ្រប់អាយុនិង
ដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងតែមានយុទ្ធនាការទប់ស្កាត់និងធ្វើការ
លប់បំបាត់ចោលនោះ។

កម្មការិនីបំរើការងារនៅក្នុងរោងចក្រ Foxconn ក្នុងទីក្រុង Shenzhen ប្រទេសចិន

កម្មវិធី This American Life របស់ទូរទស្សន៍ NPR ក្នុងប្រទេសអាមេរិកកាលពីពេលថ្មីៗនេះ
ទើបតែបានធ្វើបទយកការមួយដែលឆ្លុះបង្ហាញអោយឃើញពីយុទ្ធនាការផលិតនូវសមិទ្ធិ
ផលរបស់ Apple ដែលក្នុងនោះបានធ្វើការសង្កត់ធ្ងន់ទៅលើក្រុមហ៊ុន Foxconn ដែលបាន
ជួលកម្មករមានអាយុត្រឹមតែ ១៣ឆ្នាំ និងតំរូវអោយធ្វើការក្នុងមួយថ្ងៃរយៈពេល ១៦ម៉ោង
ទៀតផង។

អ្នកយកពត៌មានពីររូបឈ្មោះ Mike Daisey និង Nicholas Kristof បានធ្វើដំណើរទៅដល់
ទីក្រុង Shenzhen ក្នុងប្រទេសចិនដើម្បីធ្វើការស្រាវជា្រវនិងស្វែងយល់ពីជីវភាពរស់នៅ
របស់កម្មករបំរើការងារក្នុងក្រុមហ៊ុន Foxconn ហើយខាងក្រោមនេះគឺជាអ្វីដែល Daisey
និង Nicholas Kristof បានឃើញនឹងលឺដោយផ្ទាល់ពីទិដ្ឋភាពនៅទីនោះ៖

- ទីក្រុង Shenzhen មានទីតាំងស្ថិតនៅក្នុងខេត្ត Guangdong ប្រទេសចិននិងជាទីកន្លែង
ផលិតដ៏សំខាន់បំផុតនៃរាល់សមិទ្ធិផលរបស់ក្រុមហ៊ុន Apple ដែលមានដូចជា iPhone,
iPad...ជាដើម។ កាលពី ៣០ ឆ្នាំមុន ទីកន្លែងនេះគ្រាន់តែជាភូមិតូចមួយស្ថិតនៅតាមដង
ទន្លេប៉ុណ្ណោះ​ ប៉ុន្តែបច្ចុប្បន្ន Shenzhen មានប្រជាជនរស់នៅមានចំនួនរហូតដល់ ១៣លាន
នាក់ និងធំជាងទីក្រុង New York ទៅទៀត។

-Hong Hai Group (Foxconn) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងឡាយដែលមាន
ភារៈកិច្ចយ៉ាងសំខាន់បំផុតក្នុងការផលិតនិងតំឡើងរាល់ផលិតផលអេឡិចត្រូនិចសំរាប់
ក្រុមហ៊ុន Apple និងមានរោងចក្រមួយនៅក្នុងទីក្រុង Shenzhen ដែលបច្ចុប្បន្នរោងចក្រនេះ
ប្រើប្រាស់កម្មករមានចំនួនរហូតដល់ ៤៣០.០០០នាក់។

- រោងចក្រក្នុងទីក្រុង Shenzhen របស់ Foxconn នេះមាន ២០ អាហារដ្ឋាន ដែលអាហារដ្ឋាន
នីមួយៗផ្គត់ផ្គង់បាន ១០.០០០នាក់ និងនៅខាងក្រៅរោងចក្រមានបុគ្គលិកការពារសន្តិសុខ
ដែលមានប្រើប្រាស់កាំភ្លើងផងដែរ។

-នៅខាងក្រៅរោងចក្រ អ្នកយកពត៌មានឈ្មោះ Daisey បានធ្វើកិច្ចសម្ភាសជាមួយកម្មការិនី
មា្នក់មានអាយុ ១៣ឆ្នាំដែលបំរើការងារក្នុងរោងចក្រ Foxconn នាងបានអោយដឹងថានាងត្រូវ
ធ្វើការដុសខាត់អោយរលោងនូវកញ្ចក់របស់ iPhone រាប់ពាន់គ្រឿងក្នុងមួយថ្ងៃ។ កម្មការិនី
រូបនោះបានអោយដឹងបន្ថែមថា Foxconn មិនកំណត់អាយុអ្នកដែលចូលធ្វើការអោយរោង
ចក្រនេះឡើយ ហើយនៅពេលដែលមានក្រុមអ្នកត្រួតពិនិត្យមកធ្វើការត្រួតពិនិត្យម្តងៗ
Foxconn តែងតែដឹងមុនគ្រប់ពេល ហើយរោងចក្រនេះក៏នឹងធ្វើការផ្លាស់ប្តូរកម្មករដែលមិន
គ្រប់អាយុចេញដោយជំនួសមកវិញនូវកម្មករដែលមានអាយុគ្រប់ភ្លាមៗផងដែរ។

-នៅខាងក្រៅរោងចក្រជាច្រើនម៉ោង Daisey បានជួបជាមួយកម្មករជាច្រើនដែលពួកគេបាន
ប្រាប់ថាមានអាយុ ១៤,១៣ និងខ្លះមានអាយុ ១២ ឆ្នាំទៀតផង។ ជានិច្ចកាលពួកគេច្រើនតែ
ដើរជាមួយអ្នកដែលមានអាយុច្រើនជាង។ Daisey បានធ្វើការសន្និដ្ឋានថាមានចំនួនប្រហែល
៥% ក្នុងចំណោមនៃកម្មករដែលបានធ្វើការប្រាស្រ័យជាមួយ ពួកគេមានអាយុក្រោមកំរិតនៃ
អាយុអ្នកបំរើការងារ។ Daisey បានអោយដឹងបន្ថែមថា Apple ប្រាកដជាដឹងពីបញ្ហាទាំងអស់
នោះ រឺក៏ពួកគេអាចនឹងមិនចង់ដឹង។

-រយៈពេលធ្វើការងារក្នុងមួយម៉ោងក្នុងប្រទេសចិនគឺ ៦០នាទី (ក្នុងប្រទេសអាមេរិកមានរយៈ
ពេលមួយម៉ោងដូចគ្នាប៉ុន្តែបូករួមទាំងពេលសំរាក និងកំសាន្ត)។ ក្នុងរយៈពេល ៦០នាទីនេះ
កម្មករមិនអាចនិយាយជជែកគ្នានោះឡើយ និងធ្វើការស្ថិតនៅក្រោមការតាមដានពីកាមេរ៉ា។
ជាពិសេសស្ទើរតែទាំងអស់នៃកម្មករគឺត្រូវឈរនៅក្នុងម៉ោងធ្វើការងារនោះ។

-តាមច្បាប់ការងារក្នុងប្រទេសចិនចំនួនម៉ោងដែលត្រូវធ្វើការងារក្នុងមួយថ្ងៃគឺមានរយៈពេល
៨ម៉ោង។ ប៉ុន្តែវេននីមួយៗនៅក្នុងរោងចក្រនេះជាធម្មតាមានរយៈពេលរហូតដល់ ១២ម៉ោង
និងនៅពេលចាំបាច់អាចអូសបន្លាយរហូតដល់ ១៤ ទៅ ១៦ម៉ោងទៀតផង។

-កម្មករជាច្រើនដែលបានឆ្លើយតបក្នុងកិច្ចសម្ភាសនោះបានអោយដឹងថា ពួកគេត្រូវប្រើប្រាស់
សារធាតុ hexane ដើម្បីដុសខាត់អេក្រង់ iPhone ដែលសារធាតុនេះគឺជាសារធាតុគីមីមួយប្រ
ភេទដែលបង្កផលអាក្រក់បំផុតដល់ប្រព័ន្ធប្រសាទរបស់មនុស្ស។

-កម្មករមួយចំនួនបានអោយដឹងថាដៃរបស់ពួកគេស្ទើរតែក្រិនអស់ទៅហើយដោយសារតែធ្វើ
ការងារតែមួយមុខនិងអស់រយៈពេលជាច្រើនឆ្នាំមកហើយផងនោះ។ ហើយប្រការនេះអាច
នឹងចៀសវាងបានប្រសិនបើពួកគេត្រូវបានធ្វើការផ្លាស់ប្តូរការងារនោះ ប៉ុន្តែនៅទីនេះ ពេល
ដែលដៃរបស់ពួកគេមិនអាចធ្វើការងារបានទៀតនោះ ពួកគេនឹងត្រូវបញ្ឈប់ការងារភ្លាម។

-មានកម្មការិនីម្នាក់បានស្នើសុំអោយក្រុមហ៊ុនបើកប្រាក់ធ្វើការក្រៅម៉ោងអោយគាត់ ប៉ុន្តែត្រូវ
បានក្រុមហ៊ុនបដិសេធ។ កម្មការិនីរូបនោះក៏បានធ្វើការតវ៉ាដល់ក្រុមសហជីពរបស់ក្រុមហ៊ុន
ប៉ុន្តែសហជីពនោះមិនបានដោះស្រាយជូនគាត់ឡើយ ផ្ទុយមកវិញក៏បានបញ្ចូលឈ្មោះរបស់
គាត់ចូលទៅក្នុងបញ្ជីខ្មៅ​ និងកត់ត្រាចូលទៅក្នុងលិខិតស្នើសុំការងារទៀតផង ដែលមានន័យ
ថាអ្នកដែលមានឈ្មោះក្នុងបញ្ជីខ្មៅនោះ ពេលដែលទៅសុំការងារកន្លែងផ្សេងគ្មាននរណា
ហ៊ានទទួលយកនោះឡើយ។

-មានកម្មករម្នាក់បានរងរបួសដោយមុតកញ្ចក់ចូលក្នុងដៃនៅក្នុងរោងចក្រ Foxconn ប៉ុន្តែគ្មាន
ការជំនួយខាងផ្នែកសុខភាពពីខាងក្រុមហ៊ុននោះឡើយ។ ដៃរបស់កម្មកររូបនោះមិនអាចធ្វើ
ការងារបានទៀតពួកគេក៏បញ្ឈប់ការងាររបស់គាត់។ តែជាសំណាងល្អគាត់អាចស្វែងរកការ
ងារថ្មីបានធ្វើ និងគាត់បញ្ជាក់ប្រាប់អោយដឹងបន្ថែមថានៅកន្លែងដែលគាត់ធ្វើការងារថ្មីនោះ
រយៈពេលធ្វើការងារមានលក្ខណៈល្អប្រសើរជាងនៅ Foxconn ច្រើនគឺមានរយៈពេលត្រឹមតែ
៧០ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។

-នៅក្នុងអន្តេវាសិកដ្ឋានដែលសំរាប់ពួកកម្មករកម្មការិនីរស់នៅនោះ Daisey បានអោយដឹងថា
ក្នុងមួយបន្ទប់មានគ្រែចំនួន ១៥ ដែលរៀបត្រួតលើគ្នារហូតដល់ពិដានឯណោះ ដែលពលរដ្ឋ
អាមេរិកមិនអាចដេកចុះជាមួយនឹងគ្រែទាំងនោះឡើយ (គ្រែចង្អៀត)៕

ប្រភព៖ Neogaf
ដោយ៖​ រដ្ឋា

Tags: chinaelectronictechnologyiphoneshenzhenguangdongfoxconnthis american lifedaiseymike daiseynicholas kristof