CamNews

បច្ចេកវិទ្យា 

ស្ថាបនិកបង្កើត Yahoo លាលែង​ពី​តំណែង

ក្នុងសន្និសិទការសែតមួយដែលធ្វើឡើងកាលពីថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ ២០១២ ម្សិល
ម៉ិញនេះ Yahoo បានធ្វើសេចក្តីជូនដំណឹងរបស់ខ្លួនមួយអោយដឹងថាស្ថាបនិកអ្នកបង្កើត
និងក៏ជាអតីត CEO របស់ក្រុមហ៊ុន Yahoo លោក Jerry Yang បានសំរេចចិត្តលាលែងពី
តំណែងពីក្រុមហ៊ុននេះហើយ។

លោក Jerry Yang គឺជាស្ថាបនិកម្នាក់ដែលបានបង្កើតឡើងនូវក្រុមហ៊ុន Yahoo ជាមួយនឹង
មិត្តរបស់លោកម្នាក់ទៀតឈ្មោះ David Filo កាលពីឆ្នាំ ១៩៩៥ ហើយលោក Yang ក៏គឺជា
សមាជិកម្នាក់របស់គណកម្មការគ្រប់គ្រងរបស់ក្រុមហ៊ុនតាំងតែពីដំណាក់កាលនោះមក
ផងដែរ។ លោក Yang បានកាន់កាប់ក្នុងមុខនាទីជា CEO របស់ Yahoo ចាប់តាំងពីខែមិថុនា
ឆ្នាំ ២០០៧ រហូតមកដល់ខែ មករា ឆ្នាំ ២០០៩ បន្ទាប់មកលោកក៏បានផ្ទេរតំណែងនេះទៅ
អោយលោក Carol Bartz ឡើងជំនួសវិញ។ លោក Yang បានអោយដឹងថា" ក្នុងកំឡុងពេល
នៅក្នុងក្រុមហ៊ុន Yahoo គឺជាពេលវេលាមួយដែលគួរអោយចាប់អារម្មណ៍បំផុតនិងផ្តល់នូវ
បទពិសោធន៍យ៉ាងច្រើននៅក្នុងឆាកជីវិតរបស់ខ្ញុំ។ ប៉ុន្តែពេលនេះគឺដល់ពេលដែលខ្ញុំត្រូវ
ចាកចេញពី Yahoo ដើម្បីផ្តោតតាមដានទៅលើទិសដៅថ្មីមួយផ្សេងទៀត។ ហើយខ្ញុំក៏មាន
ការពេញចិត្តយ៉ាងខ្លាំងផងដែរនៅពេលដែល Yahoo តែងតាំងលោក Scott Thompson ធ្វើ
ជា CEO ព្រោះខ្ញុំជឿជាក់លើសមត្ថភាពរបស់ Scott Thompson បូករួមជាមួយនឹងថ្នាក់ដឹកនាំ
ទាំងអស់របស់ Yahoo នឹងធ្វើអោយក្រុមហ៊ុនឆ្ពោះទៅកាន់មាគ៌ាជោគជ័យនាពេលអនាគត
ផងដែរ "។

អគ្គនាយករបស់ Yahoo, Roy Bostock បានបង្ហាញពីមោទនភាពយ៉ាងខ្លាំងផងដែរចំពោះ
លោក Yang និងបានចាត់ទុកលោកថាគឺជាបុគ្គលម្នាក់ដែលមានទស្សនៈវិស័យខ្ពស់និងមាន
ភាពក្លាហានក្នុងការត្រួសត្រាយផ្លូវ។ អគ្គនាយករូបនោះអោយដឹងថា " ក្រុមហ៊ុនធ្វើការវាយ
តំលៃខ្ពស់ចំពោះរាល់ការចែករំលែកទាំងឡាយរបស់លោក Yang ក្នុងទិសដៅជួយធ្វើអោយ
Yahoo ទទួលបានការរីកចំរើន"។ ដោយឡែកចំពោះ CEO ថ្មីរបស់ Yahoo វិញអគ្គនាយករូប
នោះក៏បានអោយដឹងផងដែរថាលោកមានជំនឿយ៉ាងមុតមាំចំពោះសមត្ថភាពដឹកនាំរបស់
Scott Thompson ហើយអនាគតរបស់ Yahoo នឹងមានពន្លឺយ៉ាងត្រចង់, Yahoo ក៏នឹងធ្វើការ
បង្កើតនូវរាល់សមិទ្ធិផលដែលកើតពីគំនិតច្នៃប្រឌិតជាច្រើនបន្ថែមទៀតដែលសមស្របបំផុត
សំរាប់អ្នកប្រើប្រាស់ទូទៅផងដែរ៕

ប្រភព៖ BGR
ដោយ៖ រស្មី

Tags: electronicceotechnologyyahooco-founderjerry yangdavid filoscott thompsonroy bostock