CamNews

ទូរស័ព្ទ 

Update: របៀប Jailbreak នៅលើ Window ចំពោះ iPad 2/iPhone 4s ប្រើ iOS 5.0 ឬ iOS 5.0.1

Upadate ថ្ងៃទី២៣ខែមករាឆ្នាំ២០១២: កម្មវិធី Jailbreak Ipad 2 /iPhone 4s នៅ
លើ Window:
http://cache.greenpois0n.com/dl/absinthe-win-0.2.zip


ខ្ញុំបាន Jailbreak ហើយក៏ទទួលបានជោគជ័យក្នុងការ Jailbreak នេះដែរ :D

Welcome to Cydia!

--------------------------------

ពត៌មានល្អក្នុងឆ្នាំថ្មីសម្រាប់អ្នកប្រើ iPad 2 និង iPhone 4S នោះគឺឧបករណ៍របស់យើងអាច
jailbreak បានហើយ!

ថ្មីៗនេះ ក្រុម hacker ដ៏ល្បីនៅលើប្រព័ន្ធអ៊ីនធឹណែត, Chronic Dev Team, បានផ្សាយ
កម្មវិធីដំបូងបង្អស់នៅលើពិភពលោកដែលអាច Jailbreak ឧបករណ៍ដែលប្រើអង្គគណនា​
Dual-Core Apple A5 ជាពិសេសគឺ iPad 2 និង iPhone 4S។ កម្មវិធីនេះមានឈ្មោះថា
Absinthe ហើយបច្ចុប្បន្ននេះវាអាចដំណើរការបានតែនៅលើប្រព័ន្ធដំណើរការ Mac OS តែ
ប៉ុណ្ណោះ។ Version សំរាប់ប្រព័ន្ធដំណើរការ Windows នឹងមាននៅក្នុងពេលអនាគតដ៏ខ្លីខាង
មុខនេះ។ កម្មវិធី Absinthe នេះសំរាប់ iPhone 4S គឺប្រើ iOS 5.0 និង 5.0.1 សំរាប់ iPad 2
ទើប jailbreak បាន។

ទាញយក Absinthe: http://cache.greenpois0n.com/dl/absi...ac-0.1.2-2.zip

របៀប jailbreak ៖

១. មុនពេលអនុវត្តន៍ អ្នកត្រូវភ្ជាប់ឧបករណ៍ទៅនឹង iTunes ដើម្បីធ្វើការ Backup និងដើម្បី
ការពារក្នុងករណីពេលមានបញ្ហា គឺយើងអាច restore វិញបាន។
២. ក្រោយពី Download កម្មវិធីរួចត្រូវ unzip បន្ទាប់មកចុចនៅលើវាឲ្យដំណើរការ។ ប្រសិន
បើ Mac OS សួរសូមចុច OK/Allow។
៣.​ ភ្ជាប់ iPad 2/iPhone 4S ជាមួយកុំព្យុទ័រ បន្ទាប់មកចុច Jailbreak ហើយរង់ចាំដល់
ពេលដំណើរការរួចរាល់។ ក្នុងដំណាក់កាលនៃដំណើរការ កុំព្យូទ័រនឹងប្រាប់ថា "Restoring"
បានន័យថាវាកំពុងតែ Jailbreak ម៉ាស៊ីនហើយ។
៤. ក្រោយពីបន្ទាត់ពណ៌ខៀវរត់ពេញ អ្នកភ្ជាប់ម៉ាស៊ីននឹងរន្ធ USB ហើយបើកសោរអេក្រង់
និងចូលទៅស្វែងរក icon ឆ្អឹងលលាដ៏ក្បាលពណ៌ខៀវរបស់ Absinthe បន្ទាប់មកចុចលើវា។ រង់ចាំបន្តប៉ុន្មាននាទីទៀត រហូតដល់ពេលកម្មវិធីមិនបង្ហាញព័ត៌មានអី្វទៀត ជាការស្រេច។


នៅពេលឃើញនេះ អ្នកគ្រាន់តែ បើក iPad/iPhone ហើយចុច Jaibreak

៥. ក្រោយពី jailbreak ចប់ អ្នកកុំភ្លេចបើកកម្មវិធី Cydia

** កត់សម្គាល់៖
- ពេលវេលាធ្វើការ Jailbreak នេះ គឺយូរបន្តិចតំរូវអោយធ្វើការរង់ចាំដល់បន្ទាត់ពណ៌ខៀវ
របស់ Absinthe ដើរពេញ ទើបរួចរាល់។
- បើ Camera roll គ្មានអ្វីសោះក្រោយពី Jailbreak មានន័យថាការ Jailbreak មិនទាន់សម្រេច
ទាំងស្រុងនោះទេ។ អ្នកត្រូវភ្ជាប់ជាមួយនឹងកុំព្យូទ័រ រួច Jailbreak ឡើងវិញ។

សូមជូនពរអ្នកទទួលបានជោគជ័យក្នុងការ Jailbreak នេះ។

ប្រភព៖ ijailbreak.com
ដោយ៖ មិនា

Tags: appleiphone 4sipad 2jailbreakios 5.0ios 5.0.1