CamNews

តារា 

គ្រូ​បង្វឹក​ក្លឹប​យក្ស Barcelona លាលែង​ពី​តំណែង ព្រោះ​ជំងឺ​មហារីក (Video Inside)

ក្រុងបាសេឡូណាៈ ក្លឹបម្ចាស់ជើងឯក La Liga អ្នកមានបុណ្យ FC Barcelona បានចេញសេចក្តី
ប្រកាស នាព្រឹក ថ្ងៃសៅរ៍ ទី២០ កក្កដានេះថា លោក Tito Vilanova បានលាលែងចេញពីតំណែង
ជាគ្រូបង្វឹកក្រុម Barcelona ដើម្បីយកពេលវេលានេះ ទៅព្យាបាលជំងឺមហារីក ដ៏រ៉ាំរ៉ៃរបស់លោក។

ប្រធានក្លឹប Barcelona លោក Sandro Rossell បានប្រាប់ Skysport នៅក្នុងសន្និសីទសារព័ត៌មាន
រយៈពេលខ្លីអមទៅដោយ ក្រុមកីឡាករផងដែរនោះ បានឱ្យដឹងថា “លោក Tito Vilanova នឹងបន្ត
ព្យាបាលជំងឺ ហើយគាត់នឹងមិន អាចបន្តធ្វើជាគ្រូបង្វឹក Barcelona ទៀតទេ ។ នេះជារឿងដ៏ពិបាក
បំផុត សម្រាប់ក្លឹប ខណៈដែលរដូវ កាលថ្មីឆ្នាំ២០១៣-២០១៤ ជិតចាប់ផ្តើមហើយនោះ។ ប៉ុន្តែយើង
ត្រូវតែធ្វើឱ្យបាន និងកំពុងស្វែងរកអ្នកថ្មី មកជំនួសផងដែរ” ។ លោកបានបន្ថែមថា ក្រោយពីការលា
លែងនេះទៅ ក្លឹបមិនទាន់ ប្រកាសភ្លាមៗទេថា អ្នកណានឹងចូលជំនួស តំណែងនេះនៅឡើយទេ
ដោយពន្យាពេល រហូតដល់សប្តាហ៍ក្រោយ ឯណោះ ។

សូមបញ្ជាក់ថា គ្រូបង្វឹកជនជាតិអេស្ប៉ាញលោក Tito Vilanova បានចូលកាន់តំណែង ធ្វើជាគ្រូបង្វឹក
បង្គោលឈុតធំ Barcelona ជំនួសលោក Pep Guardiola កាលពីខែមិថុនា ឆ្នាំ២០១២ ដោយបានដឹក
នាំ Barcelona ឈ្នះពាន ធំ La Liga បានម្តងគត់នា ឆ្នាំ២០១៣នេះ និងនាំ Barcelona ឈានចូលវគ្គ
ពាក់កណ្តាល ផ្តាច់ព្រ័ត្រ២ សម័យកាលជាប់គ្នា គឺឆ្នាំ២០១២ និង២០១៣នេះ ។

យ៉ាងណាមិញ ក្រោយពេលបិទរដូវកាល ឆ្នាំ២០១២-២០១៣នេះ មានគ្រូបង្វឹកបាល់ទាត់ មួយចំនួន
បានលា លែងពីតំណែង ជាច្រើនមានដូចជា លោក Sir-Alex Ferguson របស់ ក្លឹប Man Utd ចូល
និវត្តន៍ ។ លោក Robert Martinez សុំចេញពីក្លឹប Wigan ដើម្បីមកដឹកនាំក្រុម Everton ក្រោយពី
លោក David សុំចេញពី Everton ទៅដឹកនាំក្លឹប Man Utd ជំនួសលោក Ferguson ។ តែសម្រាប់
លោក Jupp Heynckes បានលាលែង ពីគ្រូបង្វឹកក្លឹប Bayern Munich របស់អាល្លឺម៉ង់ ដោយដាក់
ជំនួសមកវិញ ដោយលោក Pep Guardiola អតីត គ្រូបង្វឹកក្លឹប FC Barcelona របស់អេស្ប៉ាញ។

ដោយឡែក Manuel Pelligrini ក៏បានសុំចេញពីក្លឹប Malaga របស់អេស្ប៉ាញ ដើម្បីមកដឹកនាំក្លឹប
Man City ជំនួសតំណែងលោក Roberto Mancini ដែលត្រូវបានបណ្តេញ ចេញពីតំណែងនោះ និង
លោក Carlo Ancelotti សុំចេញពី PSG របស់បារាំង ដើម្បីមកដឹកនាំក្លឹប ស្តេចស Real Madrid
របស់អេស្ប៉ាញ ជំនួសកៅអី លោក Jose Mourinho ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Tito Vilanova barcelona football star coach sport