ទំព័រ PhoneArena បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានដាក់ពាក្យស្នើសុំប័ណ្ណបញ្ជាក់កម្មសិទ្ធិ
បញ្ហា ពីអង្គភាពគ្រប់គ្រងកម្មសិទ្ធិបញ្ហាអាមេរិក (USPTO) និងកូរ៉េខាងត្បូង សម្រាប់ទូរស័ព្ទឆ្លាត
វៃថ្មីរបស់ខ្លួន ដែលមានរូបរាងដូចទៅនឹងស្រោមដៃ។ នេះអាចជាទិសដៅថ្មីរបស់ Samsung ដើម្បី
នាំមកនូវភាពខុសប្លែក និងបទពិសោធថ្មីដល់អ្នកប្រើប្រាស់។
ម្រាមនិមួយៗ ត្រូវបានបំពាក់មុខច្រើននៃបច្ចេកវិទ្យារបស់ស្មាតហ្វូន
យោងតាមរូបភាពគំរូ ស្មាតហ្វូនរាងស្រោមដៃនេះ នឹងប្រើប្រាស់អេក្រង់ថាច់ស្គ្រីន ៣អ៊ិន្ឈ៍ ស្ថិត
នៅចំកណ្ដាលបាតដៃ ចំណែកបណ្ដាម្រាមដៃ នឹងមានមុខងារផ្សេងៗគ្នា ដូចជាប្រព័ន្ធ Wi-Fi , 5G
និងកាមេរ៉ា ១៦មេហ្គាភិចសេល ត្រូវបានបំពាក់នៅលើម្រាមចង្អុល រីឯឧបករណ៍ចាក់ចម្រៀង
បំពាក់លើម្រាមដៃមេ និងមុខងារហៅទូរស័ព្ទ ឬវាស់ចង្វាក់បេះដូង ត្រូវបានបំពាក់នៅលើម្រាម
ដៃកូន។ល។
ការហៅទូរស័ព្ទចេញ ចូល ឬបដិសេធការហៅចេញចូល ត្រូវធ្វើឡើងដោយប្រើសញ្ញានៃម្រាមដៃ
មុននេះ យើងធ្លាប់បានឃើញអំពីស្មាតហ្វូនប្រភេទនេះ នៅក្នុងបណ្ដាខ្សែភាពយន្ដវិទ្យាសាស្ដ្រ
ក៏ប៉ុន្ដែ សូមជឿជាក់ទៅលើមហិច្ឆតា និងកម្លាំងបច្ចេកវិទ្យារបស់ Samsung ព្រោះថា ក្រុមហ៊ុន
នេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យក្ដីស្រមៃ ក្លាយជាការពិត ហើយថ្ងៃណាមួយ ការប្រើ
ប្រាស់ស្មាតហ្វូនខាងលើនេះ នឹងក្លាយជារឿងធម្មតា។
ប៉ុន្ដែ យ៉ាងណាក៏ដោយ មកដល់ពេលនេះ ព័ត៌មានទាក់ទិននឹងផលិតផលខាងលើ មិនទាន់
ត្រូវបានគេបង្ហើបឱ្យដឹងច្រើននៅឡើយ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Androidheadlines