CamNews

បច្ចេកវិទ្យា 

មនុស្សយន្តយក្សបញ្ជា ដោយទូរស័ព្ទi-Phone

ជប៉ុន៖ ថ្មីៗនេះ មានក្រុមហ៊ុនមួយនៅក្នុងទីក្រុង តូខ្យូ ប្រទេសប្រទេសជប៉ុន បានផលិត
មនុស្សយន្តមួយ មានទម្ងន់ ៤តោន ដែលមានតំលៃជាង ៩០០,០០០ផោន ។

យោងតាមបណ្តាញសារពត៌មាន dailymail បានឱ្យដឹងថា មនុស្សយន្ត Kuratas  ត្រូវបាន
គេផលិតឡើង   បំពាក់ជាមួយនឹងប្រព័ន្ធកាមេរា និងអាវុធដ៏ទំនើប  ដែលអាចបញ្ជាឱ្យវា
បាញ់បាន ៦,០០០គ្រាប់ ក្នុងពេល១នាទី នៅពេលម្ចាស់វាញញឹម។​ 

មនុស្សយន្ត  Kuratas  គឺជា  មនុស្សយន្តមួយដ៏ធំ   អាចឱ្យម្ចាស់វា អង្គុយបញ្ជាពីខាងក្នុង
ដោយផ្ទាល់  និងអាចបញ្ជាពីខាងក្រៅបាន តាមរយៈទូរស័ព្ទ i-Phone​   និងប្រភេទទូរស័ព្ទ
ផ្សេងទៀត ដែលមានប្រព័ន្ទ 3G៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: Hightech Robot Japan