CamNews

ផលិតផលថ្មី 

Windows Phone Tango នឹងស្គាល់រហូតដល់ ១២០ ភាសានិងមានបន្ថែមកម្មវិធី C++

យោងតាមប្រភពពត៌មានមួយចំនួនស្តីអំពីកំណែ Update ថ្មីរបស់ Windows Phone ដែលបាន
លើកឡើងពីក្នុងសិន្និសិទមួយរបស់បណ្តាអ្នកជំនាញធ្វើការអភិវឌ្ឍន៍របស់ Microsoft នៅក្នុង
ប្រទេសឥណ្ឌា ដែលធ្វើឡើងកាលពីពេលថ្មីៗនេះបានអោយដឹងថាកំណែថ្មីមួយទៀតរបស់
Windows Phone មានឈ្មោះថា Tango ដែលនឹងត្រៀមបង្ហាញវត្តមាននៅពេលដ៏ខ្លីខាងមុខ
នោះនឹងស្គាល់រហូតដល់ ១២០ ភាសាផ្សេងៗគ្នា (Mango ស្គាល់ ៣៥ ភាសា, iOS ស្គាល់ ៣៤
ភាសា និង Android ស្គាល់ ៣៥ ភាសា) ។

ការស្គាល់នូវភាសាដ៏ច្រើននេះ Windows Phone Tango នឹងអាចមានលទ្ធភាពជាច្រើនក្នុង
ការនាំចូលទៅកាន់ទីផ្សារនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដូចជា ចិន និងឥណ្ឌា
ជាដើម ហើយជាពិសេសនៅក្នុងទីផ្សារនៃប្រទេសទាំងនោះទូរស័ព្ទ Nokia កំពុងតែទទួលបាន
នូវការពេញនិយមបំផុត។

ដំណឹងដែលគួរអោយចាប់អារម្មណ៍បំផុតមួយទៀតនោះគឺ Tango នេះក៏មានបន្ថែមនូវកម្មវិធី
C++ ផងដែរ ដែលនេះគឺជាដំណឹងដ៏អស្ចារ្យបំផុតសំរាប់អ្នកធ្វើការអភិវឌ្ឍន៍ ពីព្រោះអាចផ្តល់
លទ្ធភាពដល់ពួកគេអាចបង្កើតបាននូវកម្មវិធីពិសេសៗជាច្រើនបន្ថែមទៀតផងដែរ។

Windows Phone Tango អាចនឹងត្រូវបានធ្វើការឧទ្ទេសនាមនៅក្នុងពិធី MWC ដែលនឹងធ្វើ
ឡើងក្នុងខែកុម្ភៈខាងមុខនេះ។

តើមានភាសាខែ្មរដែររឺអត់ហ្ន៎ ? ដូច្នេះរង់ចាំមើលទាំងអស់គ្នាណា !!

ប្រភព៖ Phone Arena
ដោយ៖ រស្មី

Tags: electronicnokiamicrosofttechnologywindows phonemangotangoc++