ឧបករណ៍សំរាប់ផ្ទុកទិន្នន័យ SSD 520 series ថ្មីរបស់ Intel អាចមានល្បឿនអតិបរិមាឡើង
រហូតដល់ ៧៦៨MB/១វិនាទី និងមានតំលៃចាប់ពី ១៤៩ដុល្លាអាមេរិកសំរាប់កំណែ ៦០GB។
កាលពីពេលថ្មីៗនេះ Intel ទើបតែបានធ្វើការដាក់បង្ហាញនូវវត្តមានឧបករណ៍សំរាប់រក្សា
ទិន្នន័យប្រភេទថ្មីមួយទៀតរបស់ខ្លួនគឺប្រភេទ SSD 520 series ជាមួយល្បឿនអតិបរិមា
ឡើងដល់ ៦Gb/១វិនាទី (គឺប្រហែល ៧៦៨MB/១វិនាទី) អបមកជាមួយបច្ចេកវិទ្យាអង្គចង
ចាំ NAND 25 nanomet ។ សមិទ្ធិផលថ្មីនេះបាននាំមកជូននូវមុខងារ security ថ្មីនិងមាន
ដំណើរការគុណភាពខ្ពស់,មាន Bandwidth ធំ delay មានកំរិតទាប និងមានល្បឿនលឿន
បំផុត។
ឧបករណ៍ផ្ទុកទិន្នន័យ SSD 520 series ថ្មីរបស់ Intel ប្រើប្រាស់ chip processor អង្គចងចាំ
ប្រភេទ LSI SandForce Flash ជាមួយ firmware ថ្មី។ ប្រការនេះគឺជួយអោយល្បឿន read
និង write របស់សមិទ្ធិផលនេះគឺមានល្បឿន ៥៥០MB/១វិនាទី និង ៥២០MB/១វិនាទី។ រយៈ
ពេលធានារបស់ឧបករណ៍នេះគឺ ៥ឆ្នាំ និងបានឆ្លងកាត់នូវដំណាក់កាលត្រួតពិនិត្យនិងការ
ធ្វើតេស្តចំនួន ៥.០០០ លើកមុននឹងដាក់ចេញទៅក្នុងទីផ្សារទៀតផង។
កំណែ ៦០GB, ១២០GB, ១៨០GB, ២៤០GB និង ៤៨០GB ត្រូវបានដាក់លក់ក្នុងតំលៃជាបន្ត
បន្ទាប់គឺ ១៤៩ដុល្លាអាមេរិក,២២៩ដុល្លាអាមេរិក,៣៦៩ដុល្លាអាមេរិក,៥០៩ដុល្លាអាមេរិក
និង ៩៩៩ដុល្លាអាមេរិក ៕
ប្រភព៖ CBS
ដោយ៖ រដ្ឋា