CamNews

បច្ចេកវិទ្យា 

Microsoft ចាញ់ក្តី Motorola នៅក្នុងប្រទេសអាល្លឺម៉ង់

Microsoft មិនធ្វើការអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការ Android នោះទេ ប៉ុន្តែបណ្តាក្រុមហ៊ុន
ផលិតទាំងឡាយណាដែលចង់ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការមួយនេះនៅលើសមិទ្ធិផល
របស់ខ្លួនគឺត្រូវតែបង់ប្រាក់ទៅអោយក្រុមហ៊ុន Microsoft ។ មូលហេតុដោយសារតែក្រុម
ហ៊ុន Software ដ៏ធំបំផុតរបស់អាមេរិកមួយនេះ (Microsoft) បានកាន់កាប់ក្នុងដៃនូវប័ណ្ណ
កម្មសិទ្ធិជាច្រើនដែលមានប្រើប្រាស់នៅលើ Android ,ក្នុងនោះអាចនិយាយបានថាផលប្រ
យោជន៍ដែល Microsoft ទទួលបានពីប័ណ្ណកម្មសិទ្ធិទាំងអស់នោះគឺមានចំនួនដ៏ច្រើនលើស
លប់គឺលើសពីផលប្រយោជន៍ដែលទទួលបានពី Windows Phone ខ្លួនឯងទៀតផង។

ដោយឡែកចំពោះការកាន់កាប់នូវប័ណ្ណកម្មសិទ្ធិបញ្ញាជាច្រើននៅក្នុងដៃបែបនេះ មិនមែន
បានន័យថា Microsoft អាចប្រើប្រាស់នូវរាល់សមិទ្ធិផលបញ្ញារបស់អ្នកដទៃបានដោយសេរី
ដោយមិនបង់ប្រាក់នោះឡើយ។ ហើយកាលពីពេលថ្មីៗនេះតុលាការក្នុងប្រទេសអាល្លឺម៉ង់
បានចេញសេចក្តីសំរេចមួយធ្វើការចោទប្រកាន់លើ Microsoft ថាបានរំលោភលើកម្មសិទ្ធិមួយ
ចំនួនរបស់ Motorola ដែលទាក់ទងនឹងបច្ចេកវិទ្យា compression និង decompression វីដេអូ
ដែលមានប្រើប្រាស់យ៉ាងសំបូរបែបនៅលើសមិទ្ធិផលជាច្រើនរបស់ Microsoft ។

ក្រុមហ៊ុនមួយឈ្មោះថា General Instrument Corporation ជាក្រុមហ៊ុនកូនរបស់ Motorola បានអោយដឹងថា រាល់ប័ណ្ណកម្មសិទ្ធិបញ្ញាជាច្រើនរបស់ក្រុមហ៊ុនត្រូវបាន Microsoft យកទៅ
ប្រើប្រាស់ខុសច្បាប់ ដែលគេអាចរកឃើញមានប្រើប្រាស់នៅលើសមិទ្ធិផលមួយចំនួនរបស់
Microsoft ដូចជា Windows 7, Internet Explorer 9, Windows Media Player និង Xbox 360។
Motorola បានស្នើអោយ Microsoft បង់ថ្លៃជំងឺចិត្តអោយខ្លួនចំនួន ២,២៥% នៃប្រាក់ចំណូល
ដែលទទួលបានពីបណ្តាសមិទ្ធិផលទាំងឡាយដែលបានរៀបរាប់ខាងលើនោះ។ កន្លងមក
Motorola ក៏ធ្លាប់បានធ្វើការស្នើអោយ Apple បង់ប្រាក់ជំងឺចិត្តដល់ខ្លួនចំនួន ២,២៥% ដូចគ្នា
ផងដែរដោយចោទប្រកាន់ Apple ថាបានប្រើប្រាស់បច្ចេកវិទ្យា 3G ដោយខុសច្បាប់លើបណ្តា
ផលិតផលមួយចំនួនរបស់ខ្លួន។

ដោយឡែក Microsoft ពុំដែលបានធ្វើសេចក្តីប្រកាសជាក់ច្បាស់ណាមួយស្តីអំពីតំលៃឈ្នួល
នៃការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិបញ្ញា Android នេះទេ ប៉ុន្តែបើយោងតាមទីប្រឹក្សាច្បាប់របស់
ក្រុមហ៊ុនអោយដឹងថា តំលៃ ៥ដុល្លាអាមេរិកក្នុងមួយសមិទ្ធិផលគឺសមស្របបំផុត។ ហើយ
ប័ណ្ណកម្មសិទ្ធិបញ្ញាចំនួនពីរសំខាន់បំផុតក្នុងជំលោះក្តីរវាងក្រុមហ៊ុន Motorola និង Microsoft នោះគឺជួយធ្វើអោយមានការថយចុះនូវបរិមាណ bandwidth ដែលចាំបាច់បំផុតដើម្បីទាញ
យកវីដេអូពីអ៊ីនធើណែត។ នេះគឺជាកត្តាមួយដែលសំខាន់បំផុតចំពោះរាល់សេវាកម្មវីដេអូ
នៅលើប្រព័ន្ធអ៊ីនធើណែត៕

ប្រភព៖ Slashgear
ដោយ៖ រស្មី

Tags: electronicandroidmicrosofttechnologymotorolapatentwindows 7internet explorer 9windows media player