ប្រទេសនីហ្សេរីយ៉ា បានកត់សំគាល់ករណីទី២ នៃជំងឺEbola ចំពោះវេជ្ជបណ្ឌិតម្នាក់ ក្នុងចំណោមវេជ្ជបណ្ឌិត ដែលបានព្យាបាលបុរសម្នាក់ស្លាប់ដោយសារវីរុសនេះ បន្ទាប់ពីការត្រលប់ មកពីប្រទេសលីបេរីយ៉ា។
រដ្ឋមន្ត្រីសុខាភិបាល បាននិយាយថា៖ មនុស្សចំនួន៨នាក់ដែលបានទំនាក់ទំនងជាមួួយគាត់ កន្លងមក ត្រូវបានដាក់ឲនូវដាច់ដោយឡែកពីគេ។
ការរាតត្បាតនៃជំងឺEbola ឆ្នាំនេះមានលក្ខណៈអាក្រក់បំផុត ដែលបានឆក់យកជីវិតមនុស្ស អស់៨៨៧នាក់ នៅកនុងប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន។ អង្គការសហប្រជាជាតិបានបង្ហាញថា នៅចន្លោះថ្ងៃទី៣១ កក្កដា និង ១សីហា ចំនួន អ្នកស្លាប់មានរហូតដល់ ៦១នាក់។
ទន្ទឹមនឹងនេះ ប្រទេសលីបេរីយ៉ា បានបញ្ជាឲដុតសាកសព្វមនុស្សដែលស្លាប់ដោយសារ វីរុស Ebola ប៉ុន្តែមានសហគមន៏មួយចំនួនបានបដិសេដចំពោះការដុតសាកសព្វនៅលើដីរបស់ ពួកគេ។
វីរុសEbola ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតដោយសារ ការប៉ះពាល់ឈាម ឬអង្គធាតុរាវ ដែលនៅក្នុងខ្លួនមនុស្ស ដែលផ្ទុកវីរុសនេះ ជាពិសេសការប៉ះពាល់មនុស្ស ដែលស្លាប់ ដោយសារជំងឺនេះ។
អ្នកជំនាញសុខភាពនិយាយថា៖ ការដុតសាកសព្វដែលមានផ្ទុកជំងឺEbola អាចធ្វើឲ សាយភាយវីរុសនេះ។
រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសនីហ្សេរីយ៉ា លោកOnyebuchi Chukwu បាននិយាយថា៖ មនុស្សចំនួន៧០នាក់ដែលមានទំនាក់ទំនងជាមួយបុសម្នាក់ឈ្មោះPatrick Sawyer ត្រូវបានស្ថិតក្នុងការតាមដានជំងឺ។
Sawyer និយោជិកក្រសួងហិរញ្ញវត្ថុនៃប្រទេសលីបេរីយ៉ា ត្រូវបានស្លាប់ រយៈពេល៥ថ្ងៃ បន្ទាប់ពីការបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Lagos នៃប្រទេសនីហ្សេរីយ៉ា។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ bbc