ក្រុមហ៊ុន Nokia ទើបតែប្រកាសចេញលក់ Nokia Lumia 820 ថ្មី ដែលបង្កើត ឡើងជាមួយ
នឹងលក្ខណៈពិសេសអស្ចារ្យជាច្រើនដូចជា អេក្រង់ OLED ពណ៌ខ្មៅភ្លឺថ្លា កាមេរ៉ា Carl
Zeiss 8MP និង ថ្មសាកមិនបាច់ប្រើខ្សែ ដំណើរការដោយសម្បកទូរស័ព្ទ ពិសេសដែល
អាចផ្លាស់ប្តូរបាន។
សម្បកទូរស័ព្ទពិសេសដែលអាចផ្លាស់ប្តូរបានទាំងនេះជាផ្នែកដ៏សំខាន់ឆ្លុះបញ្ចាំងនូវរូប
រាងទូរស័ព្ទ សំខាន់ទៅទៀត វាមានមុខងារពិសេសក្នុងការប្រើប្រាស់។ សម្បកទូរស័ព្ទ
ពិសេសនេះមានពណ៌ល្អឆើត លើសពីសម្បកផ្លាស្ទិកធម្មតា ព្រោះវាអាចដំណើរការមុខ
នាទីសាកថ្មដោយមិនបាច់ប្រើខ្សែ ឬ អាចការពារទូរស័ព្ទរបស់អ្នក ប្រសិនបើអ្នកជាប្រើ
ប្រាស់ច្រើន។ ពណ៌នីមួយៗនៃសម្បកត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយឡែកពីគ្នា ដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់មនុស្សម្នាក់ៗ ដោយមិនបាច់ប្តូរទូរស័ព្ទ។
លោក Tuomas Reivo អ្នករចនាម៉ូដនាំមុខគេមួយរូបរបស់ Nokia Lumia 820 បាន បញ្ជាក់
ថា «យើងបានអភិវឌ្ឍកាន់តែឆ្ងាយលើសពីការប្តូរពណ៌ទូរស័ព្ទ។ ឥឡូវ អតិថិជន មាន
ជម្រើសច្រើនក្នុងការជ្រើសយកស្ទីលប្រើប្រាស់ទូរស័ព្ទដែលពួកគាត់ចូលចិត្ត ប្រកប
ដោយភាពងាយស្រួល ដូចជាការប្តូរសម្បកទូរស័ព្ទ ក្នុងការបន្ថែមមុខនាទីប្រើប្រាស់»
ផលិតពី PC/ABS ដែលជាវត្ថុធាតុដើមល្អ អភិវឌ្ឍឡើងដើម្បីធ្វើឲ្យសម្បកងាយ ស្រួល
ដោះចេញដាក់ចូល និង មានភាពធន់រឹងមាំ អាចឲ្យអ្នកផ្លាស់ប្តូរតាមតម្រូវការយ៉ាង
ងាយស្រួលបំផុត។ ពណ៌នីមួយៗមានភាពធន់ជាប់នឹងវត្ថុធាតុដើមនៃសម្បក។ មាន
ន័យថាទោះបីមានការកោសឆ្កូតលើសម្បក ក៏ស្ទើរតែមើលមិនដឹង ឬ មិនមានបន្សល់នូវ
ស្លាកស្នាម។ នេះជាលក្ខណៈពិសេសមួយដែលរក្សាបាននូវពណ៌ស្រស់ស្អាតបានយូរ។
នៅពេលទិញទូរស័ព្ទ Nokia Lumia 820 អ្នកនឹងទទួលបានសម្បកស្តង់ដារដែលមានស្រាប់
នៅក្នុងប្រអប់ ផលិតពី PC/ABS ប្រកបដោយពណ៌ស្រស់ស្អាតចែងចាំងរួមមាន៖ ពណ៌
ក្រហម លឿង កាប់ស្តាំង ស្វាយ និង ពណ៌ស បើអ្នកនិយមពណ៌មិនសូវឆើតខ្លាំង អ្នក
អាច ជ្រើសយកពណ៌ប្រផេះ និង ខ្មៅ។
ដោយឡែក ដើម្បីទទួលអត្ថប្រយោជន៍ពីមុខនាទីសាកថ្មដោយមិនប្រើខ្សែ អ្នកចាំ បាច់
ត្រូវទិញសម្បកសាកដែលមិនប្រើខ្សែ។ ដើម្បីសាកថ្មដោយមិនប្រើខ្សែ អ្នកគ្រាន់តែ ដាក់
ទូរស័ព្ទ Nokia Lumia 820 នៅលើឆ្នាំងសាកមិនប្រើខ្សែ Nokia ជើងបញ្ឈរសាកថ្ម មិនប្រើ
ខ្សែ Nokia និង ខ្នើយសាកថ្ម Fatboy™ ឬ ឧបករណ៍បំពងសំឡេងសាកថ្មមិនប្រើ ខ្សែ JBL។
ឧបករណ៍ទាំងនេះត្រូវបានផ្តល់ជូន 5 ពណ៌គឺ ស លឿង ខ្មៅ ក្រហម និង ពណ៌ កាប់ស្តាំង
ផលិតពី PC/ABS ។
បើអ្នកប្រើប្រាស់ច្រើនមិនសូវថ្នមដៃ ឬ មានស្ទីលរស់នៅបែបសកម្ម ឬ អ្នកគ្រាន់តែ ចង់
ប្រាកដក្នុងចិត្តថាទូរស័ព្ទរបស់អ្នកមានការការពារ សម្បកពិសេសរបស់ Nokia Lumia 820 នេះមានភាពរឹងមាំល្អស័ក្តិសមនឹងតម្រូវការអ្នក។ ខុសពីសម្បកផ្លាស្ទិកដ៏រឹងដែលអ្នក ធ្លាប់
ឃើញនៅលើទូរស័ព្ទផ្សេងៗ សម្បករបស់ Nokia Lumia 820 បង្កើតឡើងយ៉ាងពិសេស
ផ្តល់ការការពារដល់គ្រប់ផ្នែកនៃទូរស័ព្ទ និង មើលទៅស្មើស្អាតមិនទ្រមីងទ្រមាំង ជាមួយ
នឹងកម្រាស់ក្រាសជាងបន្តិច ទទឹង និង ប្រវែងដូចសម្បកទូរស័ព្ទទូទៅ។
លើសពីនេះ អ្នកក៏អាចជ្រើសរើសសម្បកប្រភេទទន់ ដែលផលិតពី PC/ABS ដូចជ័រទន់
ស្រោបគែមខាង មុខនិង ខាងក្រោយគ្រប់ជ្រុងនៃទូរស័ព្ទ។ វាគ្របពីផ្នែកខាងក្រោយ
លាតសន្ធឹងមកផ្នែក ខាងមុខ ដើម្បីការពារគ្រប់ជុ្រងនៃអេក្រង់ទូរស័ព្ទ ដែលជាផ្នែក
ប្រឈមខ្លាំងបំផុត ពេល ទូរស័ព្ទធ្លាក់។ សម្បកប្រភេទនេះមានច្រើនពណ៌ដូចជា លឿង
បៃតង និង ទឹកក្រូច ជាមួយ គែម TPU ពណ៌ខ្មៅ។ សម្បកពិសេសច្រើនជម្រើស នឹង
ត្រូវបានផ្តល់ជូននៅក្នុងពិធីសម្ពោធ ទូរស័ព្ទ Nokia Lumia 820 ។ តើសម្បកមួយណា
ត្រូវនឹងស្ទីលរបស់អ្នក? សូមជ្រើសយក ឥឡូវនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Nokia