CamNews

បច្ចេកវិទ្យា 

តុលាការទីក្រុងហុងកុងឈរខាង Apple ដើម្បីយកឈ្មោះ iPad វិញ

កាលពីពេលថ្មីៗកន្លងមកនេះអ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុនផលិត iPad បានធ្វើសេចក្តី
ជូនដំណឹងមួយអោយដឹងថា៖ "កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនយើងខ្ញុំបានទិញបន្ត
នូវកម្មសិទ្ធិកាន់កាប់ឈ្មោះយីហោ iPad ពីក្រុមហ៊ុន Proview នៅតាមបណ្តាប្រទេសទាំង
ឡាយចំនួន ១០ នៅក្នុងពិភពលោក។ ដោយឡែកក្រុមហ៊ុននេះមិនបានគោរពចំពោះកិច្ច
ព្រមព្រាងរបស់ខ្លួនជាមួយ Apple នោះឡើយ។ ហើយពេលនេះតុលាការទីក្រុងហុងកុងបាន
ឈរនៅខាង Apple ចំពោះបញ្ហានេះ" ។

មេធាវីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន, Proview បានអោយដឹងថាកិច្ចការដែល Apple កំពុងតែ
ធ្វើខាងលើនោះបានឆ្លុះបង្ហាញអោយឃើញយ៉ាងច្បាស់ថា Apple មានការព្រួយបារម្មណ៍ចំ
ពោះផ្លាកយីហោ iPad ត្រូវបានលក់បន្តទៅអោយក្រុមហ៊ុនផ្សេងទៀតនៅមុនពេលដែលជំ
លោះត្រូវបានបញ្ចប់។ អាស្រ័យដូច្នោះហើយទើបក្រុមហ៊ុន Apple ធ្វើការស្នើសុំអោយតុលា
ការទីក្រុងហុងកុង ធ្វើការទប់ស្កាត់ជាមុន មិនអោយក្រុមហ៊ុនមេរបស់ Proview នៅទីក្រុង
Shenzhen ធ្វើកិច្ចការនេះ។ មេធាវីរូបនោះបានអោយដឹងបន្ថែមថា កិច្ចការដែលតុលាការ
រារាំង Proview មិនអោយលក់នូវផ្លាកយីហោ iPad នោះ មិនមែនមានន័យថាតុលាការជួយ
ជ្រោមជ្រែងដល់ Apple នោះឡើយ។ ម្យ៉ាងវិញទៀតមេធាវីដដែលរូបនោះបានលើកឡើងថា
មូលហេតុចំបងនៃជំលោះខាងលើគឺដោយសារតែ Apple បានធ្វើការវាយតំលៃទាបចំពោះ
ភាពស្មុគស្មាញនៃច្បាប់របស់ប្រទេសនេះ។

តាមគេហទំព័រ 9to5Mac អោយដឹងថារដ្ឋាភិបាលប្រទេសចិនធម្មតាតែងតែមានភាពលំអៀង
ទៅលើបណ្តាក្រុមហ៊ុនក្នុងតំបន់ទាំងឡាយចំពោះករណីដូចខាងលើ។ ប្រសិនបើ Apple មិន
អាចធ្វើការបកស្រាយបញ្ជាក់បានថា Proview បានប្រព្រឹត្តល្មើសលើកិច្ចព្រមព្រាងស្តីពីការ
ទិញនូវកម្មសិទ្ធិកាន់កាប់ផ្លាកយីហោ iPad នោះទេ នោះក្រុមហ៊ុនផលិត iPad នឹងត្រូវធ្វើកិច្ច
ព្រមព្រាងជាមួយចំនួនទឹកប្រាក់ ១,៥ពាន់លានដុល្លាអាមេរិក រឺក៏ធ្វើការជ្រើសរើសឈ្មោះ
ផ្សេងសំរាប់ឧបករណ៍ tablet របស់ខ្លួននៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុត
ក្នុងពិភពលោកមួយនេះ។ ទន្ទឹមនឹងនោះស្ថាប័នគយក្នុងប្រទេសចិនបានអោយដឹងថា iPad
មិនអាចធ្វើការហាមឃាត់មិនអោយដាក់លក់នោះឡើយពីព្រោះវានឹងជះឥទ្ធិពលយ៉ាងធំធេង
នៅក្នុងទីផ្សារ។

គួរបញ្ជាក់ផងដែរថាកន្លងមកក្រុមហ៊ុន Proview បានធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច
ក្នុងប្រទេសចិនដើម្បីចេញបទបញ្ញតធ្វើការហាមឃាត់មិនអោយធ្វើការនាំចេញនិងនាំចូលនូវ
សមិទ្ធិផល iPad នៅក្នុងទីផ្សារប្រទេសនេះឡើយ។

បច្ចុប្បន្នហាងលក់ផលិតផលជាច្រើននៅក្នុងប្រទេសចិន ត្រូវបង្ខំចិត្តដកចេញនូវផលិតផល
iPad ចេញពីធ្នើលក់របស់ខ្លួន នៅបន្ទាប់ពី Proview បានធ្វើការប្រកាសថា Apple បានល្មើស
ច្បាប់លើផ្លាកយីហោរបស់ខ្លួន។

Apple ប្តឹង Proview Technology ពីបទចោទប្រកាន់ថាក្រុមហ៊ុននេះបានល្មើសច្បាប់លើផ្លាក
យីហោ "iPad" របស់ខ្លួន។ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១១ តុលាការក្នុងប្រទេសចិនបានធ្វើការបដិ
សេធចោលនូវពាក្យបណ្តឹងរបស់ Apple ដោយបាននិយាយថាក្រុមហ៊ុន Proview ដែលជាសា
ខាមួយរបស់ Proview International Holdings Ltd. បានចុះឈ្មោះប្រើប្រាស់ឈ្មោះយីហោ
"iPad" នៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតដោយស្របច្បាប់
តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។

ឆ្នាំ ២០០៦ សាខារបស់ Proview នៅតៃវ៉ាន់ បានលក់ផ្លាកយីហោ "iPad" នេះទៅអោយក្រុម
ហ៊ុនមួយរបស់អង់គ្លេសមានឈ្មោះថា IP Application Development ក្នុងតំលៃ ៣៥.០០០
ផោន (ប្រហែល ៥៥.១០៤ ដុល្លាអាមេរិក)។ ក្រោយមកក្រុមហ៊ុននោះក៏បានលក់បន្តទៅ
អោយ Apple ។ ប៉ុន្តែការលក់បន្តនោះត្រូវបានអសកម្មនៅក្នុងទីផ្សារប្រទេសចិន៕

ប្រភព៖ 9to5Mac
ដោយ៖ រដ្ឋា

Tags: chinaelectronicipadappletechnologyshenzhenlawsuitproview technologytrademarkproviewintellectual propertyintellectualpropertyproviewtechnologytrademark infringementtrademarkinfringement