កាលពីពេលថ្មីៗនេះ Foxconn ជាក្រុមហ៊ុនផលិតដ៏ធំនិងសំខាន់បំផុតសំរាប់ Apple ទើបតែ
បានអោយដឹងថាខ្លួននឹងដំឡើងប្រាក់ខែបន្ថែមទៀតដល់បុគ្គលិករបស់ខ្លួនចាប់ពី ១៦ ទៅ
២៥% គឺពី ១.៨០០យាន់ក្នុងមួយខែ(ប្រហែល ២៨៥ដុល្លាអាមេរិក) ចាប់ផ្តើមពីខែកុម្ភៈនេះ
ឡើងទៅ ២.២០០យាន់ (៣៤៩ដុល្លាអាមេរិក) ប្រសិនបើបុគ្គលិទាំងនោះអាចឆ្លងផុតពីដំ
ណាក់កាលធ្វើតេស្តបចេ្ចកទេស។ នេះគឺជាដំណាក់កាលនៃការដំឡើងប្រាក់ខែជាលើកទី
បីហើយរបស់ Foxconn គិតចាប់តាំងពីឆ្នាំ ២០១០ មក។ មុននេះបីឆ្នាំ ប្រាក់ខែរបស់បុគ្គលិក
ដែលធ្វើការអោយ Foxconn មានចំនួនត្រឹមតែ ៩០០ យាន់ប៉ុណ្ណោះគឺប្រហែលនឹង ១៤២
ដុល្លាអាមេរិក សំរាប់បុគ្គលិកកំរិតទាបដែលធ្វើការនៅទីនោះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន Foxconn សរសេរថា" ជាក្រុមហ៊ុនផលិតនាំមុខគេមួយ
នៅក្នុងប្រទេសចិន ប្រាក់ខែគោលរបស់បណ្តាបុគ្គលិកកំរិតទាបនៅតាមបណ្តារោងងចក្រ
របស់ Foxconn ទាំងអស់គឺសុទ្ធតែមានកំរិតខ្ពស់ជាងយ៉ាងច្រើន បើធៀបជាមួយប្រាក់ខែ
អប្បបរមាដែលអាជ្ញាធរក្នុងតំបន់បានដាក់ចេញ។ យើងខ្ញុំនឹងផ្គត់ផ្គង់ជាច្រើនបន្ថែមទៀត
នូវឱកាសនៃការហ្វឹកហ្វឺនបន្ថែមនិងពេលវេលាអប់រំ ក៏ដូចជាការបង្កើននូវទេពកោសល្យ
បច្ចេកទេស, ប្រសិទ្ធិភាពនិងប្រាក់ឈ្នួលដើម្បីក្លាយជាឧទាហរណ៍ដ៏ល្អមួយស្តីពីវិស័យ
ឧស្សាហកម្មផលិតរបស់ប្រទេសចិន "។
ដំណឹងស្តីពីការដំឡើងប្រាក់ខែអោយបុគ្គលិកនេះបានលេចចេញឡើងនៅបន្ទាប់ពីក្រុមហ៊ុន
Apple អោយដឹងថាខ្លួននឹងធ្វើយុទ្ធនាការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុតដែលមិនធ្លាប់មាន
ពីមុនមកស្តីពីល័ក្ខខ័ណ្ឌធ្វើការនៅតាមបណ្តារោងចក្រជាដៃគូររបស់ពួកគេ។ ទាំង Apple និង
ជាពិសេសនោះគឺ Foxconn សុទ្ធតែត្រូវទទួលរងពាក្យរិះគន់យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានទូទៅស្តី
ពីស្ថានភាពធ្វើការងារដ៏អាក្រក់របស់បណ្តាបុគ្គលិកនៅក្នុងរោងចក្រផលិត iPhone, iPad ។
មិនតែប៉ុណ្ណោះមានកម្មការកម្មការិនីជាច្រើននាក់របស់រោងចក្រ Foxconn បានធ្វើអត្តឃាត
កាលពីឆ្នាំ ២០១០ ទៀតផង។ កាលពីខែមិថុនា ឆ្នាំ ២០១១ មានហេតុការណ៍ផ្ទុះមួយនៅក្នុង
រោងចក្រ Foxconn ក្នុងខែត្រ Chengdu ភាគខាងលិចប្រទេសចិនបានបណ្តាលអោយមនុស្ស
បីនាក់បាត់បង់ជីវិត។
កាលពីខែមុន ទំព័រ New York Times បានធ្វើការចុះផ្សាយនូវដំណឹងមួយស្តីអំពីការចុះត្រួត
ពិនិត្យយ៉ាងល្អិតល្អន់លើល័ក្ខខ័ណ្ឌធ្វើការងាររបស់បណ្តាកម្មករកម្មការិនីទាំងឡាយនៅក្នុង
រោងចក្រផលិតអោយ Apple នៅក្នុងប្រទេសចិន ដែលក្នុងនោះបានអោយដឹងថាសុខភាព
របស់ពួកគេសុទ្ធតែមានផលប៉ះពាល់យ៉ាងខ្លាំង មជ្ឈដ្ឋានធ្វើការងារខ្វះសន្តិសុខនិងត្រូវធ្វើ
ការងារច្រើនម៉ោង។ ជាការឆ្លើយតប Apple បាននិយាយថាខ្លួននឹងចាប់ផ្តើមចុះធ្វើយុទ្ធនា
ការត្រួតពិនិត្យលើល័ក្ខខ័ណ្ឌការងារនៅក្នុងរោងចក្រនោះចាប់ពីថ្ងៃទី ១៤ កុម្ភៈកន្លងមកថ្មីៗ
នេះ។
ប៉ុន្តែទោះជាយ៉ាងណាក្តី នៅក្នុងបទសម្ភាសមួយជាមួយប្រភពពត៌មាន Reuters កាលពីថ្ងៃ
ទី ១៥ ខែកុម្ភៈ កន្លងទៅនេះ អគ្គនាយកនៃសមាគមន៍ការងារស្មើភាពគ្នាហៅកាត់ជាភាសា
អង់គ្លេសថា FLA បានអោយដឹងថាល័ក្ខខ័ណ្ឌការងារនៅក្នុងរោងចក្រ Foxconn ក្នុងប្រទេស
ចិននេះគឺមានលក្ខណៈប្រសើរជាងរោងចក្រកាត់ដេរមួយចំនួន ក៏ដូចជារោងចក្រផ្សេងៗជា
ច្រើនទៀតនៅក្នុងប្រទេសនេះ៕
ប្រភព៖ Reuter
ដោយ៖ រស្មី