CamNews

ជីវិត និងការងារ 

គ្រាន់តែដាំចេក ក៏អាចរកបាន ១លានដុល្លារ រៀងរាល់ឆ្នាំ

បន្ទាប់ពីចូលនិវត្ត ប្ដីប្រពន្ធ Lim Ho Seng និង Ivy Singh (Singapore) បានបង្កើតកសិដ្ឋានមួយ
មានឈ្មោះថា Bollywood Veggies ហើយមកដល់បច្ចុប្បន្ន ប្រាក់ចំណូលបានពីកសិដ្ឋាននេះ គឺជិត
១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។


អ្នកស្រី Ivy Singh ឱ្យដឹងថា ដំបូងឡើយ នេះគ្រាន់តែជាគម្រោងមួយសម្រាប់បង្កើតឱ្យមានការងារ
ធ្វើ ក្រោយពីចូលនិវត្ត (រូប ៖ BBC)


អ្នកស្រី Ivy Singh និងស្វាមី គឺ​លោក Lim Ho Seng បានរៀបគម្រោងចូលនិវត្ត  ជាមួយនិងមិត្តភក្ដិ
ប៉ុន្មាននាក់ផ្សេងទៀត ដោយមានបំណងទៅកាន់តំបន់ដ៏ធំមួយ នៅ Margaret River ភាគខាងលិច
Australia ដើម្បីដាំដើមឈើ។ ប៉ុន្ដែ ក្រោយពីប្ដីរបស់មិត្ដម្នាក់បានស្លាប់ គម្រោងនោះក៏បានផ្លាស់ប្ដូរ។
អ្នកស្រី Ivy Singh និងស្វាមី Lim Ho Seng ក៏អនុវត្ដគម្រោងនេះ  នៅក្នុងប្រទេស (Singapore) តែ
ម្ដង។

អ្នកស្រី Ivy Singh និងស្វាមី Lim Ho Seng បានជួលដីមួយកន្លែង មានទំហំ ៤០,០០០ម៉ែត្រក្រឡា
ហើយបង្កើតជាកសិដ្ឋានមួយ មានឈ្មោះថា Bollywood Veggies ។ នៅទីនេះ មានដាំត្រប់ ពោត
សណ្ដែកខៀវ ស្លឹកគ្រៃ រួមនិងឈើហូបផ្លែ និងបន្លែជាច្រើនមុខដទៃទៀត។

អ្នកស្រី Ivy Singh បានឱ្យដឹងថា ដំបូង នេះគ្រាន់តែជាគម្រោងមួយសម្រាប់បង្កើតឱ្យមានការងារធ្វើ
ក្រោយពីចូលនិវត្ត គឺមិនបានគិតដល់រឿងជំនួញនោះទេ។ ប៉ុន្ដែ ពីមួយថ្ងៃ ទៅមួយថ្ងៃ មានមនុស្ស
ជាច្រើន ស្គាល់កន្លែងរបស់អ្នកស្រី ដោយពួកគេតែងបានចូលមកទស្សនា និងបានសួររកអាហារ
និងភេសជ្ជៈ។

ដូច្នេះ ប្ដីប្រពន្ធគាត់ក៏សម្រេចចិត្ត បង្កើតភោជនីយដ្ឋាន បន្ទប់បង្រៀនធ្វើម្ហូប ហើយក្រោយមកក៏
បង្កើតកូនសារមន្ទីរអាហារមួយ នៅទីនេះ។ អ្នកស្រី Singh ឱ្យដឹងថា “យើងទទួលបានយោបល់ជា
ច្រើនពីអតិថិជន ដោយពួកគេចង់ស្វែងយល់អំពីប្រភេទរុក្ខជាតិ”។

នៅពេលបង្វែរគោលដៅមករកពាណិជ្ជកម្ម អ្នកស្រី Singh ក៏រកឃើញឱកាសរកស៊ីថ្មី ក្នុង​ចំណោម
នោះ ក៏មានការដាំដើមចេក។ អ្នកស្រីនិយាយថា “ជនជាតិចិននៅទីនេះ មិនចូលចិត្តដាំចេក ព្រោះ
ពួកគេជឿថា នៅលើផ្កាចេក មានបីសាច”។ ប៉ុន្ដែ នៅពេលរកឃើញថា ចេក ត្រូវបានគេប្រើប្រាស់
ច្រើន ក្នុងការធ្វើម្ហូប ដូច្នេះ អ្នកស្រីក៏ចាប់ផ្ដើមដាំដំណាំនេះ។

អាហារមួយចំនួនធំរបស់អ្នកស្រី ត្រូវបានធ្វើឡើងអំពីផលិតផលដែលប្រមូលបានពីចេក ដូចជា
នំប៉័ងធ្វើអំពីម្សៅចេក ឬតំណាប់ចេក។ល។ អ្នកស្រី Singh ថ្លែងថា “អ្នកគ្រាន់តែនិយាយចេញជា
ឈ្មោះ នោះយើងនឹងមានរូបមន្ដធ្វើឱ្យចេក ក្លាយជាអាហារ”។

បន្ទាប់ពីទទួលបានជោគជ័យខាងដើម អ្នកស្រីក៏មានបំណងនឹងបង្កើតមជ្ឈមណ្ឌលថែទាំចាស់
ជរា។ យោងតាមអ្នកស្រី Singh មនុស្សចាស់នឹងមានអារម្មណ៍សប្បាយចិត្តជាង ធៀបនឹងការ
សម្រាកនៅពេទ្យ ប្រសិនពួកគេត្រូវបានថែទាំ និងជិតឌិតជាមួយបរិយាកាសធម្មជាតិ។

ចាប់តាំងពីបានបង្កើតឡើងកាលពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន កសិដ្ឋានរបស់ប្ដីប្រពន្ធអ្នកស្រី រក
បានប្រាក់ចំណូលប្រមាណជា ៨០០,០០០ ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ពីនារីស្បែកខ្មៅ ក្លាយជាកំពូលទីប្រឹក្សា របស់ប្រធានាធិបតី អាមេរិក

និសិស្សិតចិន ប្រជែងគ្នាកែសម្ផស្ស ដើម្បីរកការងារធ្វើ

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/ bollywoodveggies


Tags: Lim Ho Seng Ivy Singh farm Singapore Bollywood Veggies