CamNews

បច្ចេកវិទ្យា 

ស្វែងយល់ពីដំណាក់កាល "ប្រែប្រួល" របស់ Windows

Windows គឺជាប្រព័ន្ធប្រតិបត្តិការដែលសំបូរបែបនិងទទួលបានការពេញនិយមបំផុតនៅទូ
ទាំងពិភពលោក និងប្រាកដណាស់ថាក្នុងចំណោមយើងទាំងអស់គ្នាមិនតិចនាក់នោះឡើយ
ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះ។ ហើយអត្ថបទលើកឡើងខាងក្រោមនេះនឹង
ឆ្លុះបង្ហាញជូនប្រិយមិត្តអោយកាន់តែជ្រាបច្បាស់ពីដំណាក់កាលប្រែប្រួលរបស់ Windows
គិតចាប់តាំងពីពេលដែលបានបង្ហាញវត្តមានលើកដំបូងរហូតមកដល់សម័យបច្ចុប្បន្ននេះ។
ដោយឡែកក្រុមហ៊ុន Microsoft ក៏នឹងត្រៀមធ្វើការដាក់បង្ហាញនូវវត្តមានកំណែសាកល្បង
beta របស់ Windows 8 ដែលជាប្រព័ន្ធប្រតិបត្តិការថ្មីបំផុតនិងដែលមានអ្នកប្រើប្រាស់ជា
ច្រើនទន្ទឹងរង់ចាំបំផុត នៅក្នុងសប្តាហ៍ខាងមុខនេះផងដែរ។ នេះគឺជាដំណាក់កាលប្រែប្រួល
ថ្មីបំផុតមួយទៀតរបស់ Windows គិតចាប់តាំងពីពេលដែលកំណែដំបូងត្រូវបានដាក់បង្ហាញ
វត្តមានកាលពីឆ្នាំ ១៩៨៥ មក។

ដូច្នេះតើ Windows មានការប្រែប្រួលដូចម្តេចខ្លះចាប់តាំងពីកំណែដំបូងរហូតមកដល់ពេល
បច្ចុប្បន្ននេះ? អត្ថបទខាងក្រោមនេះនឹងជួយអោយប្រិយមិត្តអាចរកចំលើយបាន៖

កំណត់សំគាល់៖ អត្ថបទនេះលើកឡើងតែអំពីកំណែ Windows សំរាប់អ្នកប្រើប្រាស់ធម្មតា
ប៉ុណ្ណោះ គឺមិនលើកឡើងពីកំណែរបស់ Windows Server នោះឡើយ។

Windows 1.0 គឺជាកំណែ Windows ដំបូងបង្អស់ដែលត្រូវបាន Microsoft ដាក់បង្ហាញវត្តមាន
កាលពីឆ្នាំ ១៩៨៥។ ជាក់ស្តែង Windows មួយនេះគឺគ្រាន់តែមានលក្ខណៈប្រហាក់ប្រហែល
គ្នាទៅនឹងកំណែ MS-DOS មួយដែលត្រូវបានបំពាក់បន្ថែមនូវ Interface​ សំរាប់អ្នកប្រើប្រាស់
ប៉ុណ្ណោះ។ ប្រព័ន្ធប្រតិបត្តិការនេះមិនសូវទទួលបានការពេញនិយមប្រើប្រាស់នោះឡើយ។

២ឆ្នាំក្រោយមក
Windows 2.0 ត្រូវបានបង្ហាញវត្តមាន , នេះគឺជាប្រព័ន្ធប្រតិបត្តិការដំបូង
ដែល
ត្រូវបានបំពាក់បន្ថែមនូវកម្មវិធី Word និង Excel។ ក្រោយពេលដាក់បង្ហាញវត្តមាន,
Apple បាន
ប្តឹងចោទប្រកាន់ Microsoft ថាបានចំលង " Interface និង Mark" ពីប្រព័ន្ធ
ប្រតិបត្តិការរបស់ខ្លួន
ឈ្មោះថា Macintosh ។ ប៉ុន្តែ Apple មិនបានជោគជ័យ
នៅក្នុងបណ្តឹងនេះឡើយ។




កំណែបន្តគឺ Windows 3.0 ត្រូវបានដាក់បង្ហាញវត្តមានក្នុងឆ្នាំ ១៩៩០ និងត្រូវបានគេចាត់ទុក
ថាគឺជាប្រព័ន្ធប្រតិបត្តិការដែលមានការវិវត្តយ៉ាងច្រើនគួរអោយកត់សំគាល់។ និងជាពិសេស
ប្រព័ន្ធប្រតិបត្តិការថ្មីនេះបានផ្លាស់ប្តូររូបរាងទាំងស្រុងលែងមានលក្ខណៈដូចគ្នានឹង MS-DOS
ទៀតហើយ។ ប្រព័ន្ធប្រតិបត្តិការនេះក៏បានក្លាយជាប្រព័ន្ធប្រតិបត្តិការមួយដែលទទួលការ
ពេញនិយមបំផុតជាលើកដំបូង។


១ ឆ្នាំក្រោយមក Windows 3.1 ក៏បានបង្ហាញវត្តមានឡើង និងក្លាយជាប្រព័ន្ធប្រតិបត្តិការ
ស្តង់ដាដែលត្រូវបានដាក់អោយប្រើប្រាស់នៅលើកុំព្យូទ័រឯកជនរបស់ IBM នៅក្នុងកំឡុងឆ្នាំ
ដំបូងនៃទសវត្សរ៍ឆ្នាំ ៩០ ។ ហើយវាគឺជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់ដែលនៅរក្សា
ស្រមោល
បន្តិចបន្តួចរបស់ MS-DOS ។

កំណែបន្តគឺ Windows 95 ត្រូវបានដាក់បង្ហាញវត្តមាននៅខែ សីហា ឆ្នាំ ១៩៩៥ និងគឺជាប្រ
ព័ន្ធប្រតិបត្តិការដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុតចាប់តាំងពីពេលដែល Windows ត្រូវបាន
បង្ហាញវត្តមាន។ នេះក៏គឺជាកំណែ Windows ដំបូងដែលមានវត្តមាន
icon របស់ Internet
Explorer,ធុងសំរាម (Recycle Bin) និងប៊ូតុង Start។ គិតចាប់តាំងពីពេលដែល Windows 95
បង្ហាញវត្តមានឡើង ការរចនា Interface របស់ Windows ក៏ចាប់ផ្តើមមានការផ្លាស់ប្តូរតាម
ផងដែរ។ នៅក្រោយពេលដាក់បង្ហាញវត្តមាន Windows 95 ភ្លាម ប្រព័ន្ធប្រតិបត្តិការមួយនេះ
ក៏បានកា្លយជាប្រព័ន្ធប្រតិបត្តិការមួយដែលទទួលបានការពេញនិយមបំផុតនៅទូទាំងពិភព
លោក។ មានអ្នកប្រើប្រាស់ជាច្រើនបានមកតំរៀបជួរគ្នាដើម្បីរង់ចាំទិញប្រព័ន្ធប្រតិបត្តិការថ្មី
នេះដែលប្រៀបបាននឹងអតិថិជនដែលបានតំរៀបជួរគ្នារង់ចាំទិញ iPhone របស់ Apple
សម័យកាលបច្ចុប្បន្ននេះដូច្នោះដែរ។

បីឆ្នាំក្រោយ Windows 98 ក៏ត្រូវបានបង្ហាញវត្តមានជាបន្ត, ជាមួយ Interface មានការរចនា
ដូចគ្នាទាំងស្រុងនឹង Windows 95 ដែរ ប៉ុន្តែមានបំពាក់បន្ថែមនូវមុខងារថ្មីៗមួយចំនួន។

ឆ្នាំ ២០០០ Microsoft បានដាក់បង្ហាញវត្តមាន Windows ME (ME គឺជាពាក្យកាត់របស់ពាក្យ
Millennium Edition� -កំណែសហស្សវត្សរ៍) ,ហើយវាត្រូវបានគេចាត់ទុកថាគឺជាមហន្តរាយ
មួយក្នុងចំណោមមហន្តរាយទាំងឡាយរបស់ Windows ផងដែរ។ Windows ME អំពីមូលដ្ឋាន
គ្រឺះត្រូវបានបង្កើតឡើងដោយផ្អែកលើ Windows 98 ដោយមានអមមកជាមួយមុខងារថ្មីៗ
មួយចំនួនជូនអ្នកប្រើប្រាស់។ ប៉ុន្តែ Windows ME មិនសូវជាទទួលបានការទាក់ទាញប៉ុន្មាន
ដល់អ្នកប្រើប្រាស់នោះឡើយ ខណៈពេលដែលមានអ្នកប្រើប្រាស់ជាច្រើនព្យាយាមធ្វើការ
រង់ចាំវត្តមានរបស់ Windows XP ដែលពួកគេសង្ឃឹមថា Windows ថ្មីនេះនឹងបង្ហាញវត្តមាន
ក្នុងពេលឆាប់ៗនិងមានលក្ខណៈថ្មីទាំងស្រុងផងដែរ។


ឆ្នាំ ២០០១ , Windows XP បង្ហាញវត្តមានជាផ្លូវការ។ នេះគឺជាកំណែ Windows ដំបូងដែល
មានការផ្លាស់ប្តូរទាំងស្រុងអំពី Interface និងមុខងារទាំងឡាយនៅក្នុងកំឡុងពេល ៦ឆ្នាំធ្វើ
ការអភិវឌ្ឍន៍របស់ Windows,គិតចាប់តាំងពី Windows 95 មក។ Windows XP ក្រោយមក
ក៏បានក្លាយជាប្រព័ន្ធប្រតិបត្តិការដែលទាក់ទាញបានបរិមាណអ្នកប្រើប្រាស់ច្រើនបំផុតក្នុង
ប្រវត្តិសាស្ត្ររបស់ Microsoft ។


៥ ឆ្នាំក្រោយមក, Microsoft ក៏បានដាក់បង្ហាញជាបន្តនូវវត្តមាន Windows Vista និងក៏ត្រូវបាន
គេចាត់ទុកថាគឺជាមហន្តរាយថ្មីមួយទៀតផងដែររបស់ Microsoft។ បើទោះបីជាមានការផ្លាស់
ប្តូរផ្នែក Interface មានលក្ខណៈស្រស់ស្អាតនិងទាក់ទាញជាងក៏ពិតមែន ប៉ុន្តែប្រព័ន្ធប្រតិបត្តិ
ការនេះទាមទារនូវរូបសណ្ឋានម៉ាស៊ីន"ធំហួស" ទើបអាចឆ្លើយតបបាន គួបផ្សំជាមួយការផ្សព្វ
ផ្សាយពាណិជ្ជកម្មមិនទទួលបានលទ្ធផលរបស់ Microsoft, អ្នកប្រើប្រាស់នៅតែពេញនិយម
ចំពោះ Windows XP ជាង ជំនួសអោយការត្រូវធ្វើការ Update រូបសណ្ឋានម៉ាស៊ីនដើម្បីអាច
ប្រើប្រាស់ Vista នោះ។

ជាមួយការបរាជ័យរបស់ Windows Vista នេះ Microsoft ក៏បាន"ស្រោចស្រង់"ឡើងវិញដោយ
Windows 7 ដែលបានដាក់បង្ហាញវត្តមាននៅក្នុងឆ្នាំ ២០០៩។ ទីបំផុត Microsoft ក៏ទទួលបាន
ជោគជ័យមែន,Windows 7 នេះជាក់ស្តែងក៏ត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើមូលដ្ឋាន
គ្រឺះរបស់ Windows Vista ផងដែរ ប៉ុន្តែប្រព័ន្ធប្រតិបត្តិការនេះទទួលបានការទាក់ទាញខ្លាំង
ជាងនិងមានដំណើរការមានប្រសិទ្ធិភាពជាង។


ទៅតាមសម័យកាលរីកចំរើនរបស់បច្ចេកវិទ្យា, Microsoft បន្តធ្វើការបង្ហាញវត្តមានជាផ្លូវការ
Windows 8 របស់ខ្លួនជាបន្ត ដែលតាមគំរោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ចំណុចពិសេស
របស់ប្រព័ន្ធប្រតិបត្តិការនេះ គឺការបង្កើតឡើងមានលក្ខណៈថ្មីស្រឡាង ដោយមិនពឹងផ្អែក
លើមូលដ្ឋានគ្រឺះមានស្រាប់ណាមួយនោះឡើយ និងជាពិសេសថែមទាំងមានកំណែសំរាប់
ឧបករណ៍ Tablet ទៀងផង។ មុខងារថ្មីៗជាច្រើននៅក្នុងប្រព័ន្ធប្រតិបត្តិការមួយនេះត្រូវបាន
Microsoft ឧទ្ទេសនាមបង្ហាញ ដែលកាន់តែធ្វើអោយអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍កាន់
តែខ្លាំងនិងកំពុងទន្ទឹងរង់ចាំបំផុតចំពោះវត្តមានរបស់កំណែថ្មីនេះ៕


ប្រភព៖ DT
ដោយ៖ រស្មី

Tags: electronicmicrosoftwindowstechnologywindows xpwindows vistawindowws 7windows mewindows 1.0windows 2.0windows 95