CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Samsung បង្ហាញវត្តមាន Galaxy Beam, Smartphone មានបំពាក់ឧបករណ៍ Projector

កាលពីពេលថ្មីៗនេះ Samsung ទើបតែបានដាក់បង្ហាញវត្តមានជាផ្លូវការប្រភេទទូរស័ព្ទថ្មី
មួយទៀតរបស់ខ្លួនមានឈ្មោះថា Galaxy Beam,ទូរស័ព្ទ smartphone ដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិការ Android 2.3 និងមានបំពាក់រួចជាស្រេចនូវឧបករណ៍ Projector ដែល
អាចបញ្ចាំងរូបភាពគុណភាពជា HD មកជាមួយផងដែរ។ ឧបករណ៍ Projector នេះមាន
កំរិតពន្លឺ ១៥ lumen នឹងអាចបញ្ចាំងបានទំហំអតិបរិមា ៥០ អ៊ីង។ មានកម្មវិធីពិសេសមួយ
ត្រូវបានដំឡើងរួចជាស្រេចនៅលើឧបករណ៍ដើម្បីអោយអ្នកប្រើប្រាស់អាចធ្វើការបញ្ជារ
ឧបករណ៍ Projector នោះបានយ៉ាងងាយស្រួលទៀតផង។ ក្រៅពីនោះ Galaxy Beam នេះ
ប្រើប្រាស់អេក្រង់ទំហំ ៤អ៊ីងមាន resolution ៤៨០ x ៨០០pixel , Chip Quad core ល្បឿន
១GHz,កាមេរ៉ាមុខ ១,៣ megapixel និងក្រោយ ៥ megapixel ។ អង្គចងចាំខាងក្នុងទំហំ
៨GB និងអាចបន្ថែមអោយកាន់តែធំដោយការបន្ថែមអង្គចងចាំខាងក្រៅតាមរយៈរន្ធភា្ជប់
microSD ។
Galaxy Beam នេះនឹងត្រូវបាន Samsung បង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងពិព័រណ៌ MWC
ដែលនឹងប្រព្រឹត្តធ្វើឡើងនាពេលខាងមុខឆាប់ៗនេះ រីឯពត៌មានលំអិតស្តីពីទូរស័ព្ទនេះក៏
ត្រូវបាន Samsung បញ្ជាក់ថាខ្លួននឹងផ្តល់ជូនបន្ថែមដល់អតិថិជននៅពេលនោះផងដែរ។
ដោយឡែកមានដំណឹងដ៏គួរអោយចាប់អារម្មណ៍មួយពី Samsung នោះគឺទូរស័ព្ទថ្មីនេះប្រើ
ប្រាស់ RAM មានទំហំរហូតដល់ ៦GB ឯណោះ,ដែលអាចនិយាយបានថា Galaxy Beam
នេះគឺជាទូរស័ព្ទដំបូងគេដែលប្រើប្រាស់ RAM មានទំហំធំបំផុតសម័យច្ចុប្បន្ននេះ។

ពត៌មានលំអិតស្តីអំពីរូបសណ្ឋានរបស់ Samsung Galaxy Beam ៖

- អេក្រង់ ៖ ទំហំ ៤អ៊ីង resolution ៤៨០ x ៨០០ pixel
- Processor ៖ ប្រភេទ Quad core ល្បឿន ១GHz
- RAM ៖ ទំហំ ៦GB
- ប្រព័ន្ធប្រតិបត្តិការ៖ Android 2.3 ជាមួយ interface TouchWiz ដំឡើងរួចជាស្រេច
- តំណភ្ជាប់ ៖ Wifi, 3G HSPA+, Bluetooth 3.0, GPS, microSD
- កាមេរ៉ាមុខ៖ ៥ megapixel អាចថតវីដេអូជា HD 720p ជាមួយល្បឿន ៣០ frames / វិនាទី
- កាមេរ៉ាក្រោយ ៖ ១,៣ megapixel
- អង្គចងចាំខាងក្នុង៖ ៨GB
- Projectoer ៖ កំរិតពន្លឺ ១៥ lumen, resolution HD, ទំហំអតិបរិមា ៥០ អ៊ីង
- ទំហំ ៖ ៦៤.២ x ១២៤ x ១២.៥ មីលីម៉ែត្រ, ទំងន់ ១៤៥.៣ ក្រាម
- ថ្ម៖ ២០០០mAh ៕


ប្រភព៖ Samsung
ដោយ៖ រស្មី

Tags: electronicsamsungsmartphonetechnologybluetooth 3.0gpswifiandroid 2.3galaxy beam3g hspa+microsd