CamNews

ផលិតផលថ្មី 

Windows 8 បន្ថែម ១៤ ភាសា, Windows Live ស្គាល់រហូតដល់ ៩៣ ភាសា...តែមិនមានភាសាខ្មែរ

កាលពីថ្ងៃអង្គារសប្តាហ៍មុន (២១ ខែកុម្ភៈ ) គឺជាថ្ងៃភាសាកំណើតអន្តរជាតិ (International
Mother Language Day) និងនៅក្នុងថ្ងៃនោះដែរ Microsoft ក៏បានធ្វើសេចក្តីប្រកាសបង្ហាញ
នូវចំនួនភាសាដែលដាក់បន្ថែមនៅក្នុងប្រព័ន្ធប្រតិបត្តិការថី្មរបស់ខ្លួន Windows 8 មានចំនួន
រហូតដល់ ១៤ ភាសាបន្ថែមទៀត។ ស្របពេលជាមួយគ្នានោះដែរកំណែថ្មីរបស់សេវាកម្ម
Windows Live ក៏នឹងត្រូវបង្កើននូវបរិមាណភាសាថ្មីបន្ថែមទៀតផងដែរ។

Windows Live បច្ចុប្បន្នស្គាល់បាន ៤៨ ភាសា, ដោយឡែកកំណែថ្មីដែលនឹងត្រូវបង្ហាញវត្ត
មានក្នុងពេលឆាប់ៗខាងមុខដ៏ខ្លីទៀតនេះ នឹងត្រូវដាក់បន្ថែមភាសាថ្មីឡើងរហូតដល់ចំនួន
៩៣ ភាសាបន្ថែមទៀត ដែលចំនួននេះមានការកើនឡើងស្មើជិតពីរដងឯណោះ។
បើយោងតាមប្រភពពត៌មានដែលបានចុះផ្សាយនាពេលថ្មីៗកន្លងមកនេះបានអោយដឹងថា
កំណែថ្មីសំរាប់ Windows Phone ឈ្មោះថា Tango នឹងស្គាល់បានរហូតដល់ ១២០ភាសា។
និងដោយផ្អែកលើរាល់ទំនាក់ទំនងដ៏ជិតស្និទ្ធទាំងឡាយរវាង Windows Phone, Windows 8
និង Windows Live នោះការបើកចំហរអោយមានលក្ខណៈកាន់តែទូលំទូលាយឡើងខាង
ផ្នែកភាសានិងទីផ្សារសំរាប់ Windows Live នឹងកាន់តែផ្តល់នូវអត្ថប្រយោជន៍ដំសំខាន់បំផុត
បន្ថែមទៀតសំរាប់អ្នកប្រើប្រាស់ទូទៅ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយបំផុតនោះសំរាប់
កំណែថ្មីៗដែលត្រៀមដាក់បង្ហាញវត្តមានទាំងនោះមិនមានភាសាខែ្មរនោះឡើយ៕


ប្រភព៖ Liveside
ដោយ៖ រស្មី

Tags: electronicmicrosofttechnologywindows phonelanguagewindows 8tangowave 5windows live