CamNews

ទូរស័ព្ទ 

Nokia នាំមុខ HTC ក្លាយជាក្រុមហ៊ុនផលិត Windows Phone ធំបំផុតក្នុងពិភពលោក

ដោយផ្អែកលើគោលការណ៍ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើការផលិតប្រព័ន្ធប្រតិ
បត្តិការ Windows Phone របស់ Nokia ទីបំផុតក្រុមហ៊ុនមួយនេះពិតជាទទួលបាននូវលទ្ធ
ផលគួរជាទីមោទនៈ ខណៈពេលដែលមានទិន្នន័យបង្ហាញពីបណ្តាក្រុមអ្នកឯកទេសផ្នែក
វិភាគដែលបានបង្ហាញអោយឃើញថាបច្ចុប្បន្នក្រុមហ៊ុន Nokia បានក្លាយជាក្រុមហ៊ុនផលិត
ទូរស័ព្ទ smartphone Windows Phone ធំបំផុតក្នុងពិភពលោក បើយោងតាមបរិមាណផលិត
ផលដែលបានលក់ចេញ។

ប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា​ Nokia បាននាំមុខ HTC និងដណ្តើមបានតំណែងស្ថិត
នៅក្នុងលំដាប់ទី ១ ត្រឹមតែក្នុងរយៈពេល ៣ខែ ប៉ុណ្ណោះគិតចាប់តាំងពីពេលដែលទូរស័ព្ទ
Lumia ដំបូងបង្អស់ត្រូវបានដាក់លក់នៅក្នុងទីផ្សារ។ ទិន្នន័យបានបង្ហាញថា Microsoft លក់
ចេញផលិតផលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows phone បានរហូតដល់ចំនួន
សរុប ២,៧ លានគ្រឿងនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១១ កន្លងមក,ក្នុងនោះ ៣៣% គឺជា
ប្រភេទទូរស័ព្ទ Nokia Lumia។ ជាក់ស្តែងជាងនេះ ក្នុងចំនួនសរុបនៃផលិតផល Windows
Phone ដែលត្រូវបានលក់ចេញនោះ មានចំនួន ៩០០ពាន់គ្រឿងត្រូវបានផលិតឡើងដោយ
Nokia ខណៈពេលដែលចំនួន ១,៨លានគ្រឿងដែលនៅសល់ផ្សេងទៀតត្រូវបានចេញស្មើ
ទៅអោយក្រុមហ៊ុនផលិតផ្សេងៗ។ ស្របពេលដែល Nokia កំពុងតែមានសន្ទុះផុសឡើងដ៏
ខ្លាំងក្លានោះ ដោយឡែក HTC វិញបែរជាមានការធ្លាក់ចុះយ៉ាងគំហុក។ Strategy Analytics
បានអោយដឹងថា" នេះគឺជាមេរៀនដ៏ជូរចត់មួយសំរាប់ HTC ហើយមិនតែប៉ុណ្ណោះពួកគេក៏
ត្រូវបានបាត់បង់ចំណែកទីផ្សារមួយភាគទៀតធ្លាក់ក្នុងដៃរបស់ Samsung ផងដែរនៅក្នុងទី
ផ្សារទូរស័ព្ទដំណើរការ Android" ។

នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១១ កន្លងមក Nokia បានចូល" ប្រឡូកសង្រ្គាម" នៅ
ក្នុងទីផ្សារ Windows Phone ជាមួយ model ទូរស័ព្ទថ្មីចំនួន ២ ប្រភេទគឺ Lumia 710 និង
Lumia 800 ,ប៉ុន្តែក្រុមហ៊ុនមួយនេះហាក់ដូចជាមានការប្រុងប្រយ័ត្នខ្លាំងពេកនៅក្នុងយុទ្ធការ
បើកចំហរអោយកាន់តែទំលំទូលាយសំរាប់ទីផ្សារ smartphone ទាំងពីរប្រភេទរបស់ខ្លួននេះ
ដែលប្រការនេះអាចនិយាយបានថាវាក៏គឺជាកត្តាមូលហេតុមួយដែល Nokia អាចលក់ចេញ
នូវផលិតផលរបស់ខ្លួនបានត្រឹមតែចំនួន ៩០០ពាន់លានគ្រឿងនៅក្នុងត្រីមាសកន្លងមក៕

ប្រភព៖ Slashgear
ដោយ៖ រស្មី

Tags: electronicnokiaandroidmicrosoftsamsungsmartphonetechnologyhtclumia 800lumia 710windows phong