CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Galaxy S III អេក្រង់ full HD នឹងចាប់ផ្តើមដាក់លក់ ក្នុងខែមេសាខាងមុខ

យោងតាមប្រភពពត៌មានបច្ចេកវិទ្យា ZDNet របស់កូរ៉េខាងត្បូងបានអោយដឹងថាក្រុមហ៊ុន
Samsung នឹងចាប់ផ្តើមដាក់លក់សមិទ្ធិផលប្រណិត Galaxy S ជំនាន់ថ្មីរបស់ខ្លួនមួយទៀត
មានឈ្មោះថា Galaxy S III នៅក្នុងទីផ្សារប្រទេសអង់គ្លេស ដែលជាទីផ្សារមួយក្នុងចំណោម
ទីផ្សារដំបូងគេរបស់សមិទ្ធិផលនេះ ចាប់ពីខែមេសាខាងមុខនេះតទៅហើយ។

ចំពោះពត៌មានលំអិតស្តីអំពីសមិទ្ធិផលថ្មី Galaxy S III របស់ Samsung នេះត្រូវបានគេហ
ទំព័រ BGR អោយដឹងថា​ ទូរស័ព្ទនេះមានទំហំ ៤,៨ អ៊ីង,អេក្រង់ប្រភេទ fullHD 1080p, chip
ប្រភេទ Quad core Exynos ល្បឿន ១,៥GHz , កាមេរ៉ាក្រោយទំហំ ៨MP និងខាងមុខទំហំ
២MP ។ ខុសពីទូរស័ព្ទ Galaxy S II ដែលប្រើប្រាស់សំបកផលិតពីសារធាតុជ័រ, S III នេះត្រូវ
បានបំពាក់ដោយសំបក ដែលផលិតឡើងពីសារធាតុកុលាលភាជន៍គុណភាពខ្ពស់បំផុត។ ដោយឡែកទូរស័ព្ទថ្មីនេះក៏មានបំពាក់បច្ចេកវិទ្យា 4G ល្បឿនលឿន និងមានប្រព័ន្ធប្រតិបត្តិ
ការ Android 4.0 ផងដែរ៕

ប្រភព៖ Genk
ដោយ៖ រស្មី

Tags: electronicsamsungsmartphonetechnologygalaxy siii