CamNews

ថេបប្ល៊ែត 

iOS 5.1 នឹងបង្ហាញខ្លួនជាមួយ iPad ថ្មី?

តាមប្រភពព័ត៌មានពី Chronic Wire បានឲ្យដឹងថា iOS 5.1 កំណែរ Gold Master​ ត្រូវបានគេ
ធ្វើពិសោធន៍ក្នុង៣សប្តាហ៍កន្លងទៅ ហើយក៏បាន សម្រេចដើម្បី ចេញលក់ជាផ្លូវការ។ ការ
ធ្វើពិសោធន៍នេះ ត្រូវបានធ្វើឡើងនៅក្នុងផ្ទៃក្នុងរបស់ Apple និងក្រុមហ៊ុនជាដៃគូរក៏ដូចជា
បណ្តាក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយ។ ហើយក្រៅពីមុខងារចំនួនពីរ ដែលត្រូវបានលេច
ធ្លាយនាពេលកន្លងមកដែលថា Siri មានបន្ថែមភាសាជប៉ុន និង ប្រើកាមេរ៉ាមានដំណើរការ
លឿនពី unlock screen គឺនៅមានមុខងារថ្មីពីរទៀត ដែលមិនទាន់បង្ហាញមុខ។

កំណែរ iOS 5.1 Gold Master មានលេខកូដ 9B176 ព័ត៌មាននេះ ប្រហែលជាពិតប្រាកដ
ពីព្រោះ វាមកពីប្រភពជាច្រើនផ្សេងៗគ្នា។ បច្ចុប្បន្ននេះ iOS 5.1 GM អាចទាញយកបាន
ពី server ផ្ទៃក្នុងរបស់ Apple តែប៉ុណ្ណោះគឺមិនងាយបែកធ្លាយចេញក្រៅបាននោះឡើយ។
ដូច្នេះ អ្នកប្រើប្រាស់នឹងត្រូវរង់ចាំដល់ថ្ងៃ iPad 3 បង្ហាញខ្លួនជាផ្លូវការ ពេលនោះទើបអាច
មានឱកាសសាកល្បងកំណែរថ្មីនេះ៕

ដោយ៖ មិនា
ប្រភព៖​ Chronic Wire

Tags: ipadappleiphonesirileak