នៅក្រោយរយៈពេល ៥ឆ្នាំនៃការបង្ហាញវត្តមាននៅក្នុងទីផ្សារ,ប្រព័ន្ធប្រតិបត្តិការដែលធ្វើ
អោយក្រុមហ៊ុន Microsoft ទទួលបរាជ័យធំបំផុតនោះគឺ Windows Vista នឹងត្រូវបញ្ឈប់
ធ្វើការផ្តល់ជូនជាផ្លូវការពី Microsoft ចាប់ពីពេលនេះតទៅហើយ។ ហើយអ្នកប្រើប្រាស់
ទាំងឡាយក៏នៅតែអាចទទួលបាននូវរាល់កំណែ Update ទាំងឡាយពីក្រុមហ៊ុនមួយនេះ
ដោយឥតគិតថ្លៃដដែល ប៉ុន្តែចំពោះអ្នកដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មវិញ គឺតំរូវ
អោយធ្វើការចំណាយថវិការបន្ថែមសំរាប់ bug fix និងកំណែ patch ផ្សេងៗ។ រហូតដល់
ឆ្នាំ ២០១៧ ការផ្តល់ជូននេះនឹងត្រូវបានបិទបញ្ចប់ទាំងស្រុង។
ចំពោះអ្នកប្រើប្រាស់ XP គឺនៅមានពេល ២ឆ្នាំទៀតដើម្បីធ្វើការត្រួតពិនិត្យនិង Update ទៅ
កាន់ OS ថ្មី។ Windows XP បច្ចុប្បន្នទទួលបានការផ្តល់ជូនមានរយៈពេលយូរជាង Vista,នោះ
ក៏ព្រោះតែការពេញនិយមរបស់វាមានកំរិតមួយខ្ពស់បើធៀបជាមួយ Vista ។ វក៏គឺជាករណី
ពិសេសមួយចំពោះ Microsoft ផងដែរ ពីព្រោះតាំងពីដើមរហូតដល់បច្ចុប្បន្ន ក្រុមហ៊ុននេះគឺ
ធ្វើការផ្តល់ជូននូវប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលមួយដែលមានកំណត់។ ហើយបើ
គិតពីពេលវេលាដែលប្រព័ន្ធប្រតិបត្តិការនោះបានបង្ហាញវត្តមានវិញ គេសង្កេតឃើញថា XP
បានបង្ហាញវត្តមានឡើងក្នុងរយៈពេលយូរបំផុតមុននឹងប្រព័ន្ធប្រតិបត្តិការ Windows Vista
បង្ហាញវត្តមាន។
Microsoft បច្ចុប្បន្នបានធ្វើការផ្តល់ជូននូវកម្មវិធីមួយចំនួនដូចជា Microsoft Deployment Toolkit
និង Desktop Optimization Pack ដើម្បីជួយអោយបណ្តាអ្នកជំនួញទាំងឡាយបញ្ចប់អោយ
បានរួចរាល់នូវការងារបោះបង់ Windows XP នេះ៕
ប្រភព ៖ The Verge
ដោយ៖ រស្មី