CamNews

កុំព្យូទ័រ 

22- INCH Android ជាផលិតផលរបស់ ViewSonic អាចដាក់អោយប្រើប្រាស់ក្នុងប្រព័ន្ធអប់រំបាន

តៃវ៉ាន់៖ Android ជាផលិតផលរបស់ប្រទេស​​តៃវ៉ាន់ ដែលបានផលិតដោយក្រុមហ៊ុន ViewSonic
នាពេលបច្ចុប្បន្ននេះ​។ វាជាផលិតផលថ្មីមួយដែលត្រូវបានក្រុមហ៊ុន​ អះអាងថា​៖ វាគឺជាម៉ាស៊ីន
មួយដែលអាច ប្រើប្រាស់ក្នុងថ្នាក់រៀន​ និងនៅក្នុងគ្រួសារបានយ៉ាងមានប្រសិទ្ធភាព។

ម៉ាស៊ីនថ្មីនេះវាមានទំហំកញ្ចក់ដល់ទៅ ២២​-inch ដែលដាក់ដំណើរការក្នុងប្រភេទ Android​ ហើយ
វាត្រូវបានផលិតផ្ដាច់មុខដោយក្រុមហ៊ុន Computex trade fair ក្នុងទីក្រុង តៃប៉ិ​ ប្រទេសតៃវ៉ាន់។
គេផលិតម៉ាស៊ីននេះឡើងគឺក្នុងគោលបំនង ជួយដល់ការសិក្សាដល់សិស្សនៅតាមសាលា ដែល
វាអាចជួយ អោយសិស្សលែងហ្គេមតូចៗ​ ដើម្បីជាការកំសាន្តអារម្មណ៍បាន។

ក្រុមហ៊ុនប្រទេសតៃវ៉ាន់និង គ្រោងលក់ផលិតផលនេះក្នុងតំលៃមួយដ៏សមរម្យ គឺ៤៩៧​ដុល្លារក្នុង
មួយគ្រឿងុ។​ គេសង្ឃឹមថានឹងមានអតិថិជនដ៏ច្រើនចាប់អារម្មណ៏ ជាពិសេសអតិថិជនក្រៅប្រទេស៕


 





ដោយ៖ សារិន
ប្រភព៖dailymail


 

 


Tags: technologytaiwan