CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Dell មានគំរោងឧទ្ទេសនាម tablet ថ្មីក្នុងថ្ងៃជាមួយគ្នានៃ ការដាក់បង្ហាញវត្តមានជាផ្លូវការ Windows 8

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ Bloomberg, CEO Michael Dell របស់ Dell បានអោយដឹង
ថាបច្ចុប្បន្ននេះកំពុងតែមានតំរូវការដ៏ធំខាងផ្នែក" ឧបករណ៍ Tablet ដំណើរការ Windows
អាចដំណើរការបានគ្រប់កម្មវិធីទាំងអស់ដែលបង្កើតឡើងសំរាប់ប្រព័ន្ធប្រតិបត្តិការនេះ"
ដូច្នេះហើយ Dell មានគំរោងនឹងធ្វើការឧទ្ទេសនាមនូវវត្តមានឧបករណ៍ tablet ថ្មីរបស់ខ្លួន
ដំណើរការដោយ Windows 8 សំរាប់អ្នកជំនួញទាំងឡាយនៅក្នុងថ្ងៃតែមួយដែលប្រព័ន្ធប្រ
តិបត្តិការនេះត្រូវបាន Microsoft ប្រកាសបង្ហាញជាផ្លូវការ (ការឧទ្ទេសនាមនឹងធ្វើឡើងនៅ
ចុងឆ្នាំនេះ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយ)។ ការបង្ហាញនូវវត្តមាន
ឧបករណ៍ tablet Windows 8 នេះ ក្រុមហ៊ុន Dell បានអោយដឹងថាគឺក្នុងទិសដៅនាំមកជូន
ដល់អ្នកជំនួញទាំងឡាយដែលចង់ប្រើប្រាស់ Microsoft Office -ជាប្រការមួយដែល iPad
របស់ Apple មិនអាចធ្វើបាននោះឡើយ ក៏ដូចជាការផ្តល់ជូននូវប្រព័ន្ធការពារសុវត្ថិភាព
មួយដែលមានកំរិតខ្ពស់បំផុត នៅពេលដែលឧបករណ៍នេះធ្វើការតភ្ជាប់ទៅនឹងបណ្តាញ
ប្រព័ន្ធអ៊ីនធើណែតរួមរវាងអ្នកជំនួញដូចគ្នា។

ដោយឡែកក្នុងកិច្ចសម្ភាសន៍មួយផ្សេងទៀតរបស់ប្រធានសាខា Dell ប្រចាំទ្វីបអាស៊ី លោក
Amit Midha បានអោយដឹងថា ក្រុមហ៊ុននឹងបន្តធ្វើការឧទ្ទេសនាមបង្ហាញវត្តមានបន្ថែមទៀត
នូវរាល់ឧបករណ៍ Tablet និងទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android, ប៉ុន្តែក្រុម
ហ៊ុននឹងធ្វើការផ្តោតការយកចិត្តទុកដាក់សំខាន់ចំពោះ tablet Windows 8 នៅក្នុងទីផ្សារ។
រវាង Smartphone និងឧបករណ៍ Tablet គឺ Dell មានទិសដៅផ្តោតទៅលើការវិនិយោគលើ
ផ្នែកឧបករណ៍ Tablet ជាង។ នេះបើយោងតាមសំដីរបស់លោក Amit Midha ។

ម្យ៉ាងវិញទៀត Dell ក៏នឹងធ្វើការបង្ហាញវត្តមានសមិទ្ធិផលកុំព្យូទ័រឯកជនដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិការ Windows 8 នៅក្នុងថ្ងៃដែលប្រព័ន្ធប្រតិបត្តិការនេះត្រូវបានបង្ហាញវត្តមាន
ជាផ្លូវការនៅក្នុងទីផ្សារផងដែរ៕

ប្រភព៖ bloomberg
ដោយ៖ រស្មី

Tags: electronictablettechnologydellwindows 8michael dell