CamNews

ទូរស័ព្ទ 

LG ដាក់លក់ G3 mini ជាផ្លូវការ នៅថ្ងៃស្អែក

នៅថ្ងៃទី ១៨ខាងមុខ កំណែតូចរបស់ស្មាតហ្វូន G3 នឹងបានបង្ហាញខ្លួន ៖ G3 Beat សម្រាប់
ទីផ្សារអាស៊ី និង G3s សម្រាប់ទីផ្សារអឺរ៉ុប។

ជាចុងក្រោយ បន្ទាប់ពីមានដំណឹងចចាមអារ៉ាម LG ក៏បានបញ្ចេញព័ត៌មានជាផ្លូវការ ទាក់ទិន
នឹងកំណែតូចរបស់ម៉ូដែល flag-ship G3 របស់ខ្លួន។ យោងតាមព័ត៌មាននេះ ស្មាតហ្វូនដែល
មានឈ្មោះថា G3 Beat នឹងចាប់ផ្ដើមត្រូវបានដាក់លក់មុនគេ នៅប្រទេសកូរ៉េខាងត្បូង ក្រោយ
មកគឺនៅទូទាំងអាស៊ី។ ចំណែកទីផ្សារអឺរ៉ុប និងបណ្ដាទីផ្សារដទៃ នឹងត្រូវបានដាក់លក់ យឺត
ជាងនេះ ហើយឈ្មោះរបស់វា ក៏ត្រូវបានប្ដូរ គឺ G3s ។

G3 Beat ត្រូវបានក្រុមហ៊ុន LG ផលិតឡើង ដោយសំដៅទៅលើអតិថិជន លំដាប់មធ្យម ជា
ក្រោម​មនុស្សដែលចង់បាន LG G3 តូចជាងមុន ប៉ុន្ដែ មានកម្លាំងគ្រប់គ្រាន់ ដើម្បីដំណើរការ
កម្មវិធីសំខាន់ៗបំផុត។ LG G3 Beat អាចនឹងមានមុខងារតិចជាងកំណែធំរបស់វា ប៉ុន្ដែ វានៅ
តែប្រើប្រាស់ Android 4.4 KitKat ជាមួយនឹង UX ថ្មីបំផុត របស់ LG ។

ស្មាត​ហ្វូន LG G3 Beat/ LG G3s អេក្រង់ 5 inch មានស្រទាប់ការពារ IPS និងមានរីសូលូសឹន
1280x720 pixel ។ ស្មាតហ្វូននេះ ប្រើឈីប Qualcomm Snapdragon 400 4-core 1,2 GHz និង
RAM 1GB ។ កាមេរ៉ាក្រោយ 8 MP (LG G3 13 MP) កាមេរ៉ាមុខ ១,៣ MP (LG G3 2,1 MP).
ចំណែកអង្គចងចាំក្នុងម៉ាស៊ីន 8GB មានរន្ធ microSD និងថ្ម មានថាមពល 2540 mAh អាចដោះ
ចេញបាន។

G3 Beat នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅថ្ងៃស្អែក ក្នុងទីផ្សារម្ចាស់ផ្ទះ (កូរ៉េខាងត្បូង) និងមាន
៣ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ ស និងលឿង។ រីឯតម្លៃរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវ
បានបញ្ចេញឱ្យដឹងនៅឡើយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techdigest/tech


Tags: LG smaller version G3S G3 Beat