CamNews

ទូរស័ព្ទ 

LG បង្ហោះវីដេអូខ្លីៗ ចំនួនបី បង្ហើបអំពីស្មាតហ្វូន G3

មុននេះប៉ុន្មានថ្ងៃ ពួកយើងបានឃើញនូវលក្ខណៈសម្បត្តិរបស់ LG G3 ដែលបានលេចចេញនៅក្នុង បន្ទប់ប្រជុំណាមួយនោះ ហើយពេលនេះក្រុមហ៊ុនបានបន្ត បង្ហោះនូវវីដេអូខ្លីៗចំនួនបីទៀត បង្ហើបឲ្យ ដឹងពីស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនមួយនេះ។ 

តាមរយះបណ្តាវីដេអូទាំងបី យើងអាចកំណត់បានថា G3 បានបំពាក់នូវអេក្រង់មានរីសូលុយហ្សិន 2560 x 1440 សំបកផ្នែកខាងក្រោយ មានពណ៌ដូចជាលោហធាតុ មានប៊ូតុងបន្ថយដំឡើងសម្លេង បំពាក់នៅខាងក្រោយដូច G2 ដដែល។ ខ្សែវីដេអូចុងក្រោយគេ បានបង្ហាញឲ្យដឹងពី សមត្ថភាព ថតរូប និងថតវីដេអូក្នុងលក្ខខណ្ឌខ្វះពន្លឺរបស់ G3 នឹងមានគុណភាពល្អជាងមុន។ មុននេះធ្លាប់មាន ព័ត៌មានចចាមអារាមឲ្យដឹងថា Sensor ចម្លែកមួយ នៅក្បែរកាមេរ៉ាក្រោយរបស់ស្មាតហ្វូន គឺជា Sensor laser ឬ Infraded ដើម្បីជួយឲ្យ G3 ធ្វើបាននូវរឿងនេះ។

ស្មាតហ្វូននឹងបង្ហាញខ្លួននៅលើទីផ្សារ ទូទាំងពិភពលោក នៅថ្ងៃទី ២៧ ខែ ឧសភា ខាងមុខនេះ ហើយមួយថ្ងៃក្រោយ ទើបបង្ហាញនៅកូរ៉េខាងត្បូង។

ទស្សនាវីដេអូខ្លីៗទាំងបី ដែលបង្ហើបឲ្យដឹងពី LG G3 ខាងក្រោមនេះ ទាំងអស់គ្នា៖

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: LG LG G3 Smartphone Hightech