CamNews

ទូរស័ព្ទ 

LG បង្ហាញណែនាំស្មាតហ្វូនដំបូងគេ នៃត្រកូល K គឺ K10 និង K7 ជាមួយនឹងរូបរាងថ្មី ស្អាតទាក់ទាញ

LG ទើបតែបានធ្វើការបង្ហាញណែនាំស៊េរីស្មាតហ្វូនត្រកូល K ថ្មីរបស់ក្រុមហ៊ុន ដែលត្រូវបានចាត់ទុកថា ជា ស្មាតហ្វូនមានតម្លៃសមរម្យ ជាមួយនឹងការរចនាម៉ូតថ្មី។ គំរូស្មាតហ្វូនដំបូងនៃត្រកូល K នេះមាន ឈ្មោះថា K10 និង K7។

K10

យោងតាមគេហទំព័រ GSMarena ស្មាតហ្វូន​ K10 មានអេក្រង់ទំហំ 5.3 inch បង្ហាញភាពច្បាស់កំរិត HD មានថាមពលថ្ម 2300 mAh, ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop និងមានបីពណ៌គឺ ពណ៌ស ពណ៌មាស និងពណ៌ខៀវស្រអាប់។ សម្រាប់ព័ត៌មានលក្ខណៈសម្បត្តិនៅសល់ផ្សេងទៀត នឹងមាន លក្ខណៈខុស គ្នាអាស្រ័យទៅតាមទីផ្សារប្រទេសនីមួយៗ ជាមួយនឹងម៉ូដែលគាំទ្រ LTE ឬមានតែ 3G។

ម៉ូដែល LTE របស់ LG K10 នឹងមានកាមេរ៉ាក្រោយទំហំ 13MP ក្នុងពេលដែលម៉ូដែល 3G មានកាមេរ៉ា ទំហំតែ  8MP។ ចំណែកកាមេរ៉ាមុខវិញ ម៉ូដែល LTE មានទំហំ 8MP ម៉ូដែល 3G មានទំហំ 5MP។ ចំណែក RAM ក៏មានជម្រើសដែរគឺចាប់ពី 1GB, 1.5GB ឬ 2GB ក្នុងដែលពេលអង្គផ្ទុកទិន្នន័យគឺ 8GB ឬ 16GB។

សម្រាប់ Chip ដំណើការវិញ ក៏មានបួនជម្រើសផ្សេងគ្នាដែរ ក្នុងនោះម៉ូដែល LTE របស់ K10 មាន Chip ដំណើរការ Quad Core 1.2 GHz ឬ 1.3 GHz ឬក៏ Octa Core 1.14 GHz។ សម្រាប់ម៉ូដែល 3G របស់ ស្មាតហ្វូននេះ នឹងមាន Chip ដំណើការ Quad Core 1.3 GHz។

K7

និយាយពីស្មាតហ្វូន LG K7 វិញ វានឹងមានអេក្រង់ទំហំ 5 inch បង្ហាញភាពច្បាស់កំរិត 854x480 pixel, ថាមពលថ្ម 2125 mAh, កាមេរ៉ាមុខ 5 MP និងប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop។ បណ្តាលក្ខណៈ សម្បត្តិផ្សេងទៀត ក៏ខុសគ្នាទៅតាមទីផ្សារប្រទេសនីមួយៗរវាងម៉ូដែល LTE ឬ 3G ដូចទៅនឹងស្មាតហ្វូន K10 ដែរ។

ម៉ូដែល LTE របស់ K7 នឹងបំពាក់ Chip Quad Core 1.1 GHz ក្នុងពេលម៉ូដែល 3G ប្រើប្រាស់ Chip Quad Core 1.3 GHz។ កាមេរ៉ាក្រោយមានទំហំ 8MP ឬ 5MP ទៅតាមទីផ្សារនីមួយៗ ហើយ RAM អាច 1.5GB ឬ 1GB ចំណែកអង្គផ្ទុកទិន្នន័យគឺ 8GB ឬ 16GB។ ម៉ូដែល LTE របស់ K7 មានតែមួយពណ៌ទេ គឺពណ៌ប្រផេះ ក្នុងនោះ ម៉ូដែល 3G មានបីពណ៌គឺ ពណ៌ស ពណ៌ខ្មៅ និងពណ៌មាស។

ស្មាតហ្វូនថ្មីនៃត្រកូល K របស់ LG សុទ្ធតែមានការរចនាម៉ូតរូបរាងថ្មី ជាមួយនឹងការរចនាម៉ូតរាងកោងៗ ផ្ទៃខាងមុខភ្លឺរលោង ផ្តោតទៅលើអតិថិជនជាយុវវ័យ។ ស្មាតហ្វូនថ្មីទាំងពីរម៉ូដែលនេះ មានអេក្រង់កោង 2.5D និងត្រូវបានបង្ហាញណែនាំនៅក្នុងព្រឹត្តិការណ៍ CES 2016។ សម្រាប់តម្លៃលក់ និងថ្ងៃចេញដាក់ លក់ជាក់ស្តែង នៅមិនបានបង្ហើបឲ្យដឹងនៅឡើយទេ៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Vreview


Tags: LG Smartphone K10 K7 Hightech