CamNews

ទូរស័ព្ទ 

HTC ប្រកាសឈ្មោះឧបករណ៍ដែលនឹងអាច Update ប្រើ Android 4.0 ICS

ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ តៃវ៉ាន់ ឈ្មោះថា HTC កាលពីពេលថ្មីៗនេះទើបតែបានធ្វើការ
ប្រកាសបង្ហាញឈ្មោះបណ្តាឧបករណ៍ទាំងឡាយរបស់ខ្លួនដែលនឹងអាចធ្វើការ Update ប្រើ
ប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ។ HTC អោយដឹងថាខ្លួនកំពុង
តែចាប់ផ្តើមធ្វើការចែកចាយ Android 4.0 សំរាប់គំរូទូរស័ព្ទចំនួនពីរប្រភេទគឺ Sensation និង
Sensation XE ។ ដោយឡែក ICS នេះនឹងត្រូវបានចែកចាយកាន់តែទូលំទូលាយជាងនេះ
នៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។

ក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់ផងដែរថាដំណាក់កាលនៃការ Update នេះ គឺនឹងធ្វើឡើងតាម
រយៈក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែត( ចំពោះសមិទ្ធិផលដែលត្រូវបានចែកចាយតាមរយៈ
ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតទាំងនោះ), ដូច្នេះកាលបរិចេ្ឆទជាក់ស្តែងក៏អាស្រ័យលើ
គំរោងផែនការរបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតទាំងនោះដែរ។ ហើយអ្វីដែលគួរ
អោយចាប់អារម្មណ៍នោះគឺសមិទ្ធិផល Single core មួយចំនួនក្នុងឆ្នាំ ២០១០ ដូចជា
HTC Desire HD ជាដើមនោះក៏អាចមានសិទ្ធិ Update មកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មី
បំផុតរបស់ Android នេះផងដែរ។ ខាងក្រោមនេះជាបញ្ជីររាយឈ្មោះសមិទ្ធិផលទាំងឡាយ
របស់ HTC ដែលនឹងត្រៀមខ្លួន Update ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich ៖

- HTC Amaze 4G
- HTC Desire S
- HTC Desire HD
- HTC EVO 3D
- HTC EVO Design 4G
- HTC Incredible S
- HTC Sensation
- HTC Sensation XL
- HTC Sensation 4G
- HTC Sensation XE
- HTC Raider
- HTC Rezound
- HTC Rhyme
- HTC Thunderbolt
- HTC Vivid

គិតចាប់តាំងពីពេលដែល Google បានធ្វើការចែកចាយនូវកំណែ Android 4.0 ថ្មីរបស់ខ្លួនមក
គេសង្កេតឃើញថាក្រុមហ៊ុនផលិតមួយបានចាប់ផ្តើមដាក់អោយអតិថិជនរបស់ខ្លួនអាចធ្វើការ
Update ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មីនេះ ប៉ុន្តែហាក់ដូចជាមិនសូវដំណើរការល្អនោះទេ
ដោយសារតែមានបញ្ហាជាច្រើនបានកើតមានឡើងនៅលើកំណែថ្មីនេះ៕

ប្រភព៖ SlashGear
ដោយ៖ រស្មី

Tags: electronicandroidtechnologyhtc sensation xlice cream sandwichhtc rezoundhtc evo 3dhtc amaze 4ghtc desire shtc desire hdhtc evo design 4ghtc incredible shtc sensationhtc sensation 4ghtc sensation xehtc raider