កាលពីពេលថ្មីៗនេះក្រុមហ៊ុន Elecom នៅក្នុងប្រទេសជប៉ុនទើបតែបានដាក់បង្ហាញវត្តមាន
ផលិតផលពិសេសមួយទៀតរបស់ខ្លួន នោះគឺ Keyboard ឥតខ្សែរមានទំរង់ជា"ការបញ្ចាំង"
ទៅលើផ្ទៃរាបណាមួយ និងអាចដំណើរការបានជាមួយបណ្តាឧបករណ៍ដែលដំណើរការលើ
ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។
ប្រភេទ Keyboard នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការតភា្ជប់តាមរយៈរន្ធដោត USB រឺ
តាម Bluetooth ក៏បាន រីឯថ្មរបស់វាវិញនៅពេលដែលសាកពេញគឺអាចដំណើរការបានរយៈ
ពេល ២ ម៉ោង។
ឧបករណ៍នេះមានទំហំ ៣៨x ២៩x ៧៥ មីលីម៉ែត្រ និងទំងន់ត្រឹមតែ ៧៧ក្រាមប៉ុណ្ណោះដោយ
មិនទាន់គិតពីឆ្នាំងសំរាប់សាកថ្ម។ Elecom បានអោយដឹងថាសមិទ្ធិផលនេះនឹងចេញលក់នៅ
ក្នុងខែមេសាខាងមុខនេះហើយ ជាមួយតំលៃ ៣៥២ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
ប្រភព៖ ICTpress
ដោយ៖ រស្មី