CamNews

ទូរស័ព្ទ ផលិតផលថ្មី 

អគ្គនាយក Samsung ប្រកាសកាលបរិច្ឆេទនៃការបង្ហាញ វត្តមាន Galaxy S III

កន្លងមកមានប្រភពពត៌មានចរចាមអារ៉ាមជាច្រើនបានធ្វើការចុះផ្សាយនៅលើទំព័ររបស់ខ្លួន
អោយដឹងថា Galaxy S III ,ជាទូរស័ព្ទ Smartphone ដែលអ្នកប្រើប្រាស់កំពុងទន្ទឹងរង់ចាំបំផុត
ពីក្រុមហ៊ុន Samsung នោះនឹងត្រូវដាក់បង្ហាញវត្តមាននៅក្នុងកំឡុងខែ ឧសភាខាងមុខនេះ
ហើយ។ ប៉ុន្តែយោងតាមសំដីរបស់បុគ្គលិកជាន់ខ្ពស់ម្នាក់របស់ Samsung បានធ្វើការប្រកាស
ថា Galaxy S III នឹងបង្ហាញវត្តមាននៅក្នុងខែមេសាខាងមុខ គឺមិនមែនខែ ឧសភាដូចប្រភព
ពត៌មានដែលធ្លាប់បានចុះផ្សាយនោះឡើយ។

ក្នុងនោះ យោងតាមបទអត្ថាធិប្បាយនៅក្នុងកម្មវិធីមួយរបស់ Samsung មានឈ្មោះហៅថា
Samsung Forum 2012 ដែលបានបា្ររព្ធធ្វើឡើងកាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ លោក Kim
Young-ha អគ្គនាយករបស់ Samsung សាខាក្នុងប្រទេសចិនបានអោយដឹងថា៖ "ដើម្បីធ្វើការ
បង្កើនបរិមាណលក់ចេញនៃសមិទ្ធិផល Galaxy S II ក៏ដូចជា Galaxy Note ដែលយើងដឹង
ហើយថាកំពុងតែពេញនិយមនិងសំបូរបែបបំផុតនៅក្នុងប្រទេសចិន ដូច្នេះ Samsung មាន
គំរោងនឹងធ្វើការដាក់បង្ហាញវត្តមាន Galaxy S III ថ្មីរបស់ខ្លួននៅក្នុងខែ មេសាខាងមុខនេះ
មិនមែនខែឧសភា នោះឡើយ"។

កាលបរិច្ឆេទថ្ងៃទី ២២ ខែឧសភា ត្រូវបានលេចឡើងនៅលើបណ្តារូបភាពបែកធ្លាយរបស់
Galaxy S III នាពេលថ្មីៗនេះ


កន្លងមកមានប្រភពពត៌មានជាច្រើនបានធ្វើការចុះផ្សាយថា Galaxy S III នឹងត្រូវបានធ្វើការ
បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិសេសមួយរបស់ Samsung ដែលនឹងធ្វើឡើងនៅថ្ងៃទី
២២ ខែ​ ឧសភា ខាងមុខនេះ។ ហើយដំណឹងអំពីថ្ងៃ ២២ ឧសភា នេះក៏ធ្លាប់បានលេចឡើង
នៅលើបណ្តារូបភាពមួយចំនួនដែលត្រូវបានបែកធ្លាយនាពេលថ្មីៗកន្លងមកនេះរបស់សមិទ្ធិ
ផល Galaxy S III នេះផងដែរ។

ប៉ុន្តែតាមពិភពអ្នកបច្ចេកវិទ្យាបានលើកឡើងថា ជាមួយនឹងស្រឡាយ smartphone HTC One
ដែលនឹងត្រូវធ្វើការដាក់បង្ហាញវត្តមាននៅក្នុងខែខាងមុខនេះ គឺជាក់ច្បាស់ណាស់ដែលថាវា
នឹងបង្កើតជាសំពាធមួយបង្ខំអោយ Samsung ត្រូវតែដាក់បង្ហាញវត្តមាន Galaxy S III របស់
ខ្លួនអោយបានឆាប់បំផុត ហើយប្រសិនបើមិនបង្ហាញវត្តមានទេ នោះចំណែកទីផ្សារមិនតិច
ឡើយនឹងត្រូវធ្លាក់ក្នុងដៃរបស់ HTC ជាក់ជាមិនខាន។

យោងតាមប្រភពពត៌មានពីទំព័រ BGR អោយដឹងថា Galaxy S III នឹងប្រើប្រាស់អេក្រង់ទំហំ
រហូតដល់ ៤,៨អ៊ីង,កាមេរ៉ាទំហំ ១២ megapixel, បំពាក់ Chip Quad core Exynos ដោយ
ឡែករបស់ Samsung និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronicsamsungsmartphonetechnologygalaxy s iiisamsung galaxy s iii