CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple iWatch នឹងមានតម្លៃ ៣០០ដុល្លារ បង្ហាញខ្លួន ជាមួយ iPhone 6 ក្នុងខែកញ្ញា

យោងតាមព័ត៌មានក្រៅផ្លូវការមួយចំនួន និយាយថា ក្រៅពី iPhone 6 កំណែ 4.7 inch និងកំណែ
5.5 inch Apple ក៏នឹងបញ្ចេញផលិតផលថ្មីស្រឡាងមួយទៀតរបស់ខ្លួន នោះគឺ Apple iWatch ។

រូប​ភាព iWatch ដ៏​ស្រស់​ រចនា​ឡើង​ដោយ Todd Hamilton


ទន្ទឹមនឹងព័ត៌មាន និងរូបភាពស្ដីអំពី iPhone 6 កំណែ 4.7 inch និងកំណែ 5.5 inch ដំណឹងមួយ
ផ្សេងទៀត ទាក់ទិននឹងផលិតផលថ្មីស្រឡាងរបស់ Apple ដែលត្រូវបានគេយកចិត្តទុកដាក់ផង
ដែរនោះ គឺ Apple iWatch ប៉ុន្ដែ គេនៅមិនទាន់ដឹងច្បាស់ថា នាឡេកាឆ្លាតវៃនេះ នឹងត្រូវបាន
ឧទ្ទេសនាម ដំណាលគ្នានឹង iPhone 6 ដែរ ឬអត់។

នេះមិនមែនជាដំណឹងដំបូង ដែលយើងបានឮអំពីព័ត៌មានទាក់ទិននឹង  smartwatch ដែលអភិវឌ្ឍ
ដោយ Apple នោះទេ។ អ្នកជំនាញការខាងប្រមាញ់ព័ត៌មាន ឱ្យដឹងថា ពេលវេលាដ៏ខ្លីខាងមុខ
គឺជាពេលដ៏សមរម្យ សម្រាប់ Apple បញ្ចេញនាឡេកាឆ្លាតវៃដែលមានឈ្មោះថា iWatch ពិសេស គឺនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានានា បាន និងកំពុងចូលរួមប្រជែងក្នុងទីផ្សារស្មាតវ៉ច់ (នាឡេ
កាឆ្លាតវៃ) ហើយភាពភ្ញាក់ផ្អើលដែលអាចបង្កឡើងដោយ iPhone 6 ហាក់លែងមានដូចមុន។

 iWatch រចនា​ដោយ Mark Bell


ប្រសិនស្មាតវ៉ច់នេះ ត្រូវបាន Apple បញ្ចេញវត្តមាន នោះ វាអាចនឹងត្រូវបានបំពាក់ប្រព័ន្ធដំណើរ
ការ iOS8 ដែលទើបត្រូវបានអភិវឌ្ឍ។ យោងតាមក្រុមអ្នកវិភាគ iWatch របស់ Apple នឹងមាន
សមត្ថភាពដំណើរការឯករាជ មិនចាំបាច់មានជំនួយពី iPhone, iPad ព្រមទាំងមានតម្លៃប្រហែល
៣០០ដុល្លារអាមេរិក។ ប្រភពពី ទំព័រ Recode បានបង្ហើបឱ្យដឹងថា Apple គ្រោងនឹងបញ្ចេញ
iWatch ទន្ទឹមនឹង iPhone 6 នៅក្នុងខែកញ្ញាខាងមុខ ហើយ iWatch នឹងត្រូវបានបំពាក់មុខងារផ្នែក
សុខភាព និងគ្រប់គ្រងផ្ទះរបស់អ្នកប្រើប្រាស់ផងដែរ។

 iWatch រចនា​ដោយ Mark Bell


យ៉ាងនេះក្ដី “តើ Apple iWatch អាចនឹងមានវត្តមានក្នុងខែកញ្ញាដែរ ឬអត់?” នេះគឺជាសំនួរដែល
មិនទាន់មានចម្លើយ ដូច្នេះ យើងទាំងអស់ មានតែសង្ឃឹមទៅលើព័ត៌មានបែកធ្លាយពី Apple ឬ
នាំគ្នារាប់ថយក្រោយ រហូតដល់ថ្ងៃដែល Apple បើកសម្ពោធព្រឹត្តិការណ៍ឧទ្ទេសនាម iPhone
ជំនាន់ថ្មី៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Apple iWatch