CamNews

ព័ត៌មានអន្តរជាតិ 

មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រទេសអឺរ៉ាក់

អឺរ៉ាក់៖ មានការវាយប្រហារគ្នាមួយ ដោយគ្រាប់បែក និងកាំភ្លើង បានសម្លាប់មនុស្សជាង
១០០នាក់ និងមានមនុស្សជិត   ២០០នាក់រងរបួស   នៅទិវាបង្ហូរឈាម ដោយអំពើហិង្សា
នៅក្នុងប្រទេសអឺរ៉ាក់ កាលពីថ្ងៃចន្ទ។

ការវាយប្រហារគ្នាដោយហិង្សា តែងតែកើតមានកើតឡើង បន្ទាប់ពី  លោក Abu Bakr al
Baghdadi   មេដឹកនាំក្រុម ​ al-Qaida  នៅក្នុងប្រទេសអឺរ៉ាក់  បានធ្វើការព្រមានក្រុមសកម្ម
ប្រយុទ្ធ នៅពេលអាមេរិកដកទ័ពចេញពីប្រទេសអឺរ៉ាក់ កាលពីខែធ្នូ ឆ្នាំ២០១១។

យោងតាមលោក Abu Bakr al Baghdadi  បានប្រាប់ទៅកាន់ពិភពលោកឱ្យដឹងថា សកម្ម
ជន al-Qaida នៅតែខ្លាំង ហើយយើងអាចជ្រើសរើសពេលវេលា  និងទីកន្លែងដើម្បីធ្វើការ
វាយប្រហារ និងដាក់គ្រាប់បែកកម្ទេច ទីតាំងដែលយើងចង់បំផ្លាញបានគ្រប់ពេល៕

សូមទស្សនា វីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Social Iraq Bomb kill Dozens