CamNews

បច្ចេកវិទ្យា 

Facebook អាចនឹងបន្ថែមប៊ូតុង Hate (ស្អប់) នៅក្បែរប៊ូតុង Like

កាលពីកំឡុង ២ឆ្នាំមុន គេហទំព័រ TechCrunch ធ្លាប់បានចុះផ្សាយដំណឹងជាលើកដំបូងស្តី
ពីការបង្ហាញវត្តមាននៃប៊ូតុង "Like" (ចូលចិត្ត) ដែលក្រោយមកវាបានក្លាយជាផ្នែក
ដ៏សំខាន់មួយដែលមិនអាចខ្វះបាននៅលើ Facebook។ ដោយឡែកពេលថ្មីៗនេះគេហទំព័រ
TechCrunch ដដែលទើបតែទទួលបានពត៌មានថ្មីមួយទៀតស្តីអំពី Facebook នេះ ដោយ
បានលើកឡើងថាគេហទំព័រកំសាន្តដ៏ល្បីបំផុតនេះអាចនឹងដាក់បន្ថែមប៊ូតុង "Hate" (ស្អប់)
នៅក្បែរគ្នានឹងប៊ូតុង "Like" ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

យោងតាមខ្លឹមសារក្នុងសំណុំឯកសារចុះឈ្មោះ S-1 របស់ Facebook ដែលបានផ្ញើទៅកាន់
គណៈកម្មការមូលប័ត្រនិងរូបិយប័ណ្ណសហរដ្ឋអាមេរិក បានអោយដឹងថាអ្នកប្រើប្រាស់បាន
ចុច Like រហូតដល់ ២,៧ ពាន់លានដងក្នុងមួយថ្ងៃនិងមានទាំង Comment បញ្ចេញមតិផង
ដែរ។ ជាមួយប៊ូតុង Hate វិញ Facebook បានធ្វើការព្យាករណ៍ថាតួលេខនេះនឹងមានការ
កើនឡើងទ្វេរដងឯណោះ។ ក្នុងសំណុំលិខិត S-1 បានបញ្ជាក់យ៉ាងច្បាស់ថា " រាល់ទំព័រ
ឯកជនទាំងឡាយដែលទទួលបានការពេញនិយមបំផុតនៅលើ Facebook ដែលក្នុងនោះរួម
មានដូចជា Lady Gaga, Disney និង Manchester United ជាដើមនោះ ដែលក្នុងមួយទំព័រៗ
សុទ្ធសឹងតែមានអ្នកចុច Like មានចំនួនជាង ២០ លានដង", ខណៈពេលដែលមានក្រុមហ៊ុន
ជាច្រើនបានលើកឡើងថាប៊ូតុង Hate នឹងត្រូវបានគេចុចច្រើនជាងប៊ូតុង "Like" លើបណ្តា
ទំព័រ​ឯកជនទាំងនោះនៅពេលដែលវាត្រូវបានបង្ហាញវត្តមានមែននោះ។

យោងតាមប្រភពពត៌មានខាងក្នុងមួយចេញពី Facebook បានអោយដឹងថានៅពេលដែល
ប៊ូតុង Like ត្រូវបានដាក់ប្រកាសបង្ហាញជាលើកដំបូង លោក Mark Zuckerberg បានធ្វើការ
ព្យាករណ៍ថានឹងមានចំនួនអ្នកប្រើប្រាស់ចុចប៊ូតុង Like នៅលើទំព័រ Facebook មានចំនួន
រហូតដល់ ១ ពាន់លានដង ត្រឹមតែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ ដូចគ្នា,ចំពោះប៊ូតុង
Hate វិញ លោក Mark Zuckerberg បានព្យាករណ៍ថានឹងមានចំនួនរហូតដល់ ២ ពាន់លាន
ដងនៅក្នុងថ្ងៃដែលប៊ូតុងនេះត្រូវបានដាក់អោយប្រើប្រាស់ជាលើកដំបូង។ ដែលទាំងនេះឆ្លុះ
បង្ហាញអោយឃើញយ៉ាងច្បាស់ថាអ្នកប្រើប្រាស់ទូទៅគឺមានការស្អប់ច្រើនជាងការចូលចិត្ត
ទៅលើអ្វីៗទាំងអស់នៅលើប្រព័ន្ធអ៊ីនធើណែត។ ដោយឡែកនៅឯ Facebook កំពុងតែធ្វើ
កិច្ចប្រជាមតិមួយក្នុងការដាក់ឈ្មោះអោយប៊ូតុងថ្មីនេះថា "ស្អប់" (Hate) រឺក៏ "មិនចូលចិត្ត"
(Dislike) ទៀតផង។

គិតចាប់តាំងពីពេលដែលប៊ូតុង Like ត្រូវបានបង្ហាញវត្តមានឡើង ប៊ូតុងដ៏តូចមួយនេះបាន
ក្លាយជាផ្នែកដ៏សំខាន់បំផុតមួយនៃប្រាក់ចំណូលរបស់ Facebook ។ ដោយឡែកចំពោះការ
ប្រកាសបង្ហាញវត្តមានប៊ូតុង Hate វិញ នោះតំលៃរបស់ Facebook នឹងមានការកើនឡើង
ក្នុងកំរិតមួយខ្ពស់បន្ថែមទៀតនៅមុនពេលដែលគេហទំព័រមួយនេះចាប់ផ្តើមធ្វើការចែកចាយ
ប័ណ្ណភាគហ៊ុនរបស់ខ្លួននាពេលខាងមុខនេះ។ ក្រៅពីប៊ូតុង Hate នេះ, Facebook ក៏កំពុងតែ
ធ្វើយុទ្ធនាការសាកល្បងនូវប៊ូតុងមួយផ្សេងទៀតមានឈ្មោះថា "Fax" ដើម្បីផ្ញើរូបភាពរឺក៏
ទិន្នន័យតាមរយៈអាស័យដ្ឋាន Fax ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក្តី បើយោងតាមប្រភពពត៌មានមួយចំនួនបានអោយដឹងថាចំពោះការ
ដែល Facebook នឹងដាក់បន្ថែមនូវប៊ូតុង Hate នេះនៅមិនទាន់ច្បាស់លាស់ពិតប្រាកដនៅ
ឡើយទេ។ ម្យ៉ាងវិញទៀតប៊ូតុង Hate កំពុងតែស្ថិតនៅក្នុងកិច្ចពិគ្រោះពិភាក្សាគ្នានៅឡើយ
នៅឯទីស្នាក់ការរបស់ Facebook ,ហើយចំពោះប៊ូតុង Hate នេះផងដែរ អាចនិយាយបានថា
Facebook នឹងអាចអនុវត្តបាននូវភារកិច្ចរបស់ខ្លួនមួយទៀតគឺ "បង្កើតកម្មវិធីដើម្បីជួយអោយ
អ្នកប្រើប្រាស់ទូទៅអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក៏ដូចជាធ្វើការចែករំលែករាល់ខ្លឹមសារជា
មួយគ្នាបានដោយងាយតាមដែលខ្លួនចង់ បើទោះបីជាពួកគេស្អប់រឺចូលចិត្តក៏ដោយ។​ ស្រប
ពេលជាមួយគ្នាដែលក្រុមអ្នកផលិត និងក្រុមអ្នកពាណិជ្ជកម្មរបស់ Facebook មួយចំនួនមាន
ការពេញចិត្តជាខ្លាំងចំពោះផ្នត់គំនិតស្តីអំពីប៊ូតុង Hate នេះ។ ចំពោះ Facebook ផ្ទាល់មិន
ទាន់មានប្រតិកម្មរឺមតិណាមួយដើម្បីធ្វើការបកស្រាយបំភ្លឺជុំវិញដំណឹងដែលបានលើកឡើង
ខាងលើនេះនៅឡើយ៕

ប្រភព៖ TechCrunch
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networkapril foolslike button