លោកស្រី Margaret Chan ប្រធានអង្គការWHO បានមានប្រសាសន៍ថា៖ ជំងឺEbola បានផ្ទុះឡើង នៅក្នុងប្រទេសអាហ្វ្រិចខាងលិច កំពុងឆ្លងរាតត្បាតយ៉ាងកាចសាហាវ មិនអាចស្ថិតក្នុងការ គ្រប់គ្រងបាន។ គាត់បានបន្តទៀតថា៖ វីរុសEbola ដែលបានឆក់យកជីវិតមនុស្សចំនួន៧២៨នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសីុរ៉ាលីអនកាលពីខែកុម្ភៈ អាចនឹងត្រូវបានបញ្ឈប់ ប្រសិនបើយើងមានការគ្រប់គ្រងល្អ។
ជំងឺនេះបានឆក់យកជីវិតមនុស្សប្រមាណជា៩០% នៃអ្នកដែលបានឆ្លងជំងឺ។ វាឆ្លងតាមរយៈ ការ ប៉ះពាល់អង្គធាតុរាវ ឬឈាមដែលមានផ្ទុកវីរុសនេះ។ ម៉្យាងវិញទៀតវាក៏អាចឆ្លង តាមរយៈ បរិស្ថានកខ្វក់ផងដែរ។ អ្នកជំងឺអាចមានឱកាសជាសះស្បើយ បើសិនជា ពួកគេទទួលបានការ ព្យាបាលឆាប់រហ័ស។
អង្គការជួយសង្គ្រោះសហរដ្ឋអាមេរិចបាននិយាយថា៖ ពួកគេនឹងនាំយកបុគ្គលិកសហរដ្ឋអាមេរិច ២រូប ដែលបានឆ្លងជំងឺនេះនៅប្រទេសលីបេរីយ៉ាត្រលប់មកវិញ។ពួកគេគឺជាអ្នកជំងឺដំបូង ដែល មានផ្ទុកវីរុសEbola ដែលនឹងត្រូវទទួលការព្យាបាលក្នុងសហរដ្ឋអាមេរិច។ កងទ័ពស្មគ្រ័ចិត្ត សហរដ្ឋអាមេរិចរាប់រយនាក់ត្រូវបានជន្លៀសចេញរួចរាល់ហើយពីបណ្តាប្រទេសភាគខាងលិចនៃទ្វីបអាហ្វ្រិច។
ប្រធានាធិបតីសហរដ្ឋអាមេរិចលោក Barack Obama បានប្រកាសថា៖ ប្រតិភូដែលមកពីបណ្តា ប្រទេសដែលរាតត្បាតដោយវីរុសEbola នឹងចូលរួមកក្នុងសន្និសិតរវាងសហរដ្ឋអាមេរិច និងអាហ្វ្រិច ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងWashington នៅសប្តាហ៍ក្រោយ នឹងត្រូវបាន ត្រួតពិនិត្យជាមុនសិន។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ bbc