CamNews

កីឡាអន្តរជាតិ 

Bayern Munich បញ្ចប់ដំណើរក្នុង Champion League របស់ Manchester United ត្រឹមយប់មិញ (មានវីដេអូ)

កាលពីជើងទី ១ លោក Pep Guardiola បានអួតអាងថា នឹងកំទេច Manchester United ទាំង ក្នុងនិងក្រៅ ទឹកដីរបស់ខ្លួន ។ ក្នុងជើងទី ១ នោះ Bayern Munich បានត្រឹមស្មើ ១ ទល់ ១ ប៉ុណ្ណោះក្នុង ទឹកដីរបស់ Manchester United ឥលូវមកដល់ ទឹកដីរបស់ Bayern Munich ម្តង ហើយ ។



បើកការប្រកួត ក្នុងតង់ទី ១ ក្រុមទាំង ២ ធ្វើអ្វីគ្នា មិនកើតឡើយ បានត្រឹមទប់ទុល និងប្រយុទ្ធ គ្នា ទៅវិញទៅមក ។ ចប់តង់ទី ១ Bayern Munich ០ - ០ Manchester United ជាបណ្តអាសន្ន ។ ចូលមកដល់  តង់ទី ២ Manchester United ខំប្រឹងប្រែង យ៉ាងខ្លាំងដែល Evra អាចរកគ្រាប់បាល់ ទី១ អោយ Manutd នាំមុខក្រុម ម្ចាស់ផ្ទះនៅនាទីទី ៥៧ ។ ក្រោយមកកន្លងទៅ ២ នាទីនៅនាទីទី ៥៩​ Mandzukic បានតាម ស្មើអោយ Bayern វិញ ។ បន្តដល់នាទីទី ៦៨ Muller ក៏បន្ថែមអោយ ក្រុមម្ចាស់ផ្ទះ នាំមុខម្តង ។ Bayern សម្រុកទៅក្រុម Manutd មិនសំចៃដៃ រហូតដល់នាទីទី ៧៦ Arjen Robben បន្ថែមអោយ Bayern មួយគ្រាប់ទៀត ។ បញ្ចប់ការប្រកួត Bayern ឈ្នះ Manchester United ក្នុងលទ្ធផល ៣ ទល់ ១ (៤-២) ដូចនេះ Bayern ជាអ្នកឡើងបន្ត ទៅការ ប្រកួត វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក្នុង Champion League ៕


ដោយ ៖ កុសល
ប្រភព ៖ livescore, youtube 


Tags: football manchester united bayern munich champion league