CamNews

ទូរស័ព្ទ 

LG G3 ៖ ជិតដល់ថ្ងៃបង្ហាញខ្លួន ក៏បែកធ្លាយ រឿងតម្លៃខុសគ្នា

នៅសល់តែប្រហែល ១សប្ដាហ៍ទៀតតែប៉ុណ្ណោះ កំពូលស្មាតហ្វូន LG G3 នឹងបង្ហាញខ្លួនជា
ផ្លូវការ។ មកដល់ពេលនេះ បណ្ដាព័ត៌មានស្ដីអំពីស្មាតហ្វូន LG G3 បានបែកធ្លាយជាច្រើន
តាំងពីរូបភាព រហូតដល់គ្រឿងម៉ាស៊ីន ហើយថ្ងៃនេះ គឺតម្លៃលក់។

ហាងលក់ទូរស័ព្ទមួយ មានឈ្មោះថា Kasuplan នៅហ្វាំងឡង់ បានបង្ហើបឱ្យដឹងអំពីតម្លៃរបស់
កំពូលស្មាតហ្វូន LG G3 ដោយប្រាប់ថា កំណែពណ៌លឿង ដែលមានអង្គចងចាំ ១៦GB គឺ
មានតម្លៃ ៦១៣អឺរ៉ូ ប្រហែល ៨៤០ដុល្លារអាមេរិក។ ចំណែកកំណែ ៣២GB ពណ៌ស មានតម្លៃ
៦៥៩អឺរ៉ូ ប្រហែល ៩០០ដុល្លារ។

ប៉ុន្ដែ ក្នុងតំបន់ដដែលនេះ ហាងលក់រាយ Multitronic បែរជាបញ្ចេញតម្លៃលក់ផ្សេងទៅវិញ គឺ
៦៧៨ អឺរ៉ូ ប្រហែល ៩៣០ដុល្លារ សម្រាប់កំណែ ១៦GB ពណ៌លឿង និង ៧៣០អឺរ៉ូ ប្រហែល
១០០០ដុល្លារ សម្រាប់កំណែ ៣២GB ពណ៌ស។ គួរបញ្ជាក់ថា តម្លៃខាងលើនេះ មិនមែនជា
តម្លៃផ្លូវការនោះទេ ដោយវាអាចប្ដូរផ្លាស់ រហូតដល់នាទីចុងក្រោយ (ពេលចាប់ផ្ដើមដាក់លក់)
ហើយតម្លៃខាងលើនេះ ក៏ត្រូវបានបូកបញ្ចូលទាំងពន្ធលើទំនិញ VAT (Value Added Tax/ពន្ធ
លើអ្នកទិញចុងក្រោយ) រួចជាស្រេចផងដែរ។

តាមគម្រោង G3 នឹងត្រូវបានបំពាក់អេក្រង់ ៥.៥អ៊ិន្ឈ៍ រីសូលូសឹន ១៤៤០x២៥៦០ pixels (QHD),
ដង់ស៊ីតេ ភិចសេល ឡើងដល់ ៥៣៤ppi (Pixels per inch)។ ស្មាតហ្វូន LG G3 ប្រើប្រូសេសឺរ
Snapdragon 801   (ក៏អាចជា Snapdragon 805), RAM ៣GB,   អង្គចងចាំក្នុងម៉ាស៊ីន ៣២GB/
១៦GB និងអាចបន្ថែមអង្គចងចាំខាងក្រៅ។  កាមេរ៉ាក្រោយ  ១៦MP និងកាមេរ៉ាមុខ ២.១MP។
ម៉ាស៊ីននេះ ដំណើរដោយប្រពន្ធប្រតិបត្តិ Android 4.4.2 KitKat ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena