CamNews

ព័ត៌មានបច្ចេកវិទ្យា 

LG G3 នឹងបំពាក់នូវអេក្រង់ Quad HD 2K

ជំនាន់បន្ទាប់នៃស៊េរីលំដាប់កំពូលរបស់ LG ក្រៅតែពីការសំរិតសំរាំង លើការរចនាម៉ូត វាថែមទាំង បំពាក់នូវអេក្រង់បច្ចេកវិទ្យា Quad HD បានផ្តល់នូវការបង្ហាញពន្លឺបានយ៉ាងភ្លឺច្បាស់ ត្រជាក់ភ្នែក។

ដេញតាមជំហាន Samsung, លទ្ធភាពច្រើនដែល LG ក៏នឹងបំពាក់ទៅលើស្មាតហ្វូនថ្មីបំផុតរបស់ខ្លួន គឺ G3 នូវអេក្រង់ប្រភេទ 2K ដែលជាបច្ចេកវិទ្យាថ្មី ផ្តោតទៅលើការបង្កើននូវគុណភាពខ្ពស់ នៃការបង្ហាញ ពន្លឺ។

បើយោងតាមរបាយការណ៍មួយពី  ZDNet Korea, LG G3 នឹងត្រូវបានបំពាក់នូវអេក្រង់ Quad HD កំរិត រីសូលុយហ្សិន 1.440 x 2.560 pixel។ Quad HD គឺជាឈ្មោះហៅផ្សេងមួយរបស់ បច្ចេកវិទ្យាអេក្រង់ 2K។

តើ LG G3 នឹងមានការអាប់ឌេតអ្វីខ្លះ បើប្រៀបជាមួយ G2? (រូបភាព៖ BGR)

ព័ត៌មានចចាមអារាម ស្តីពីអេក្រង់ធំ ភ្លឺច្បាស់នៅលើ LG G3 នៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ ទេ ប៉ុន្តែ LG ធ្លាប់បានបង្ហាញណែនាំអេក្រង់ទំហំ 5,5 inch Quad HD កាលពីខែសីហា កន្លងមក។ បើ តាមរយះប្រភពពី ZDNet Korea ដដែល G3 នឹងត្រូវបានបំពាក់នូវកាមេរ៉ាក្រោយទំហំ 16 megapixel និង CPU 8 Core។ LG G3 ត្រូវបានគេសន្និដ្ឋានថា នឹងអាចបង្ហាញខ្លួន នៅចន្លោះពាក់កណ្តាលឆ្នាំ ឬជិតចុងឆ្នាំ ២០១៤៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: LG G3 2K screen Quad HD smartphone Hightech