CamNews

ទូរស័ព្ទ 

វីដេអូ ធ្វើតែស LG G3 ដោយទម្លាក់ទៅលើ បេតុងរឹង

ការសាកល្បងភាពរឹងមាំរបស់ស្មាតហ្វូន ដោយការទម្លាក់វាពីលើទីខ្ពស់ លែងជាប្រការចម្លែក
ទៀតហើយ សម្រាប់អ្នកប្រើប្រាស់។ ថ្មីៗនេះ ការធ្វើតែស ទម្លាក់ស្មាតហ្វូន LG G3 ក៏ត្រូវបាន
គេធ្វើឡើង។

នៅក្នុងវីដេអូខ្លីមួយ កំពូលស្មាតហ្វូន LG G3 ត្រូវឆ្លងកាត់ ២ដំណាក់កាល រួមមាន ៖ ទម្លាក់ឱ្យ
ប៉ះគូទទូរស័ព្ទ និងទម្លាក់ផ្កាប់មុខ ទៅលើបេតុងរឹង។

នៅក្នុងការសាកល្បង ទម្លាក់ឱ្យប៉ះទង្គិចគូទទូរស័ព្ទ គេឃើញថា LG G3 ត្រូវខូចខាតត្រង់គ្រោង
ម៉ាស៊ីន ដោយមានស្នាមរលាត់ឃើញច្បាស់ ប៉ុន្ដែ អេក្រង់របស់វា នៅតែរក្សាបាននូវទម្រង់ល្អ
ដូចដើម។ ចំណែក នៅក្នុងការធ្វើតែស ទម្លាក់ផ្កាប់មុខវិញ អេក្រង់របស់ស្មាតហ្វូនលំដាប់កំពូល
នេះ ត្រូវប្រេះធំ។ នេះគឺជាប្រការដែលគេងាយយល់ ព្រោះថា LG G3 ប្រើប្រាស់អេក្រង់ធំ។

និយាយរួម ទូរស័ព្ទឆ្លាតវៃដែលមានអេក្រង់ 5,5 inch រីសូលូសឹន 2K នេះ មិនមែនជាស្មាតហ្វូន
រឹងមាំបំផុតនោះទេ ដូច្នេះ ប្រសិនប្រើប្រាស់ស្មាតហ្វូននេះ ល្អបំផុត គឺត្រូវមានស្រោមពីខាងក្រៅ។

ប្រភពពី GsmArena ឱ្យដឹងថា LG G3 នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ២៧ មិថុនា នៅក្នុងទី
ផ្សារអាស៊ី ដូចជា ហុងកុង ឥណ្ដូនេស៊ី សឹង្ហបុរី និងហ្វ៊ីលីពីន។ ក្រោយមក វានឹងត្រូវបង្ហាញខ្លួន
នៅអឺរ៉ុប ជាមួយតម្លៃ ៦០០អឺរ៉ូ ។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena/Youtube


Tags: LG G3 Durability Drop Test