CamNews

ទូរស័ព្ទ 

LG G3 លេចចេញនូវ លក្ខណៈសម្បត្តិ ដ៏ខ្លាំង, Chip Snapdragon 805 ខ្លាំងជាង Galaxy S5 ទៅទៀត

បើយោងតាម ព័ត៌មានផ្ទៃក្នុងនៃក្រុមហ៊ុនផលិត កូរ៉េខាងត្បូង បានឲ្យដឹងថា ស្មាតហ្វូនស៊េរីខ្ពស់បំផុត របស់ក្រុមហ៊ុន LG ក្នុងឆ្នាំ ២០១៤ នេះ គឺមិនមែនជា G Pro 2 នោះទេ វាគឺ G3។

កាសែត Naver របស់កូរ៉េ បានឲ្យដឹងថា ពេលបង្ហាញខ្លួន LG G3 នឹងបំពាក់នូវលក្ខណៈសម្បត្តិផ្នែករឹង (Hardware) ប្រភេទខ្លាំងបំផុត នៅពេលវេលានោះ ជាមួយនឹងអេក្រង់ទំហំ ៥,៥អ៊ីន ប៉ុន្តែខ្នាតប្រវែង របស់វា មិនវែង ឬធំជាងមុនប៉ុន្មានទេ ដោយសារតែ ផ្នែកគែមៗនៃស៊ុមព័ទ្ធអេក្រង់ ត្រូវបានគេបង្រួម នៅសល់ស្តើង។ អេក្រង់នេះ នឹងមានកំរិតរីសូលុយហ្សិនខ្ពស់ដល់ទៅ  2K (1.440 x 2.560 pixel) ជាមួយកំរិតដង់ស៊ីតេភិចស្យែល 534 ppi ដែលអាចផ្តល់នូវពន្លឺ រូបភាព​បានយ៉ាងច្បាស់ ត្រជាក់ភ្នែក។

Version Concept របស់ LG G3

ទន្ទឹមនឹងនោះ គំរូស្មាតហ្វូនខ្ពស់បំផុត ដែលជិតបង្ហាញខ្លួននេះ នឹងត្រូវបាន LG បំពាក់នូវ CPU ខ្លាំង បំផុតរបស់ Qualcomm គឺ Snapdragon 805 ពោលវាខ្លាំងជាង chip Snapdragon 801 ដែល Galaxy S5 កំពុងតែប្រើប្រាស់ ថែមទៀតផង។ ក្រៅពីនេះ វាក៏បំពាក់នូវ RAM 3GB មេម៉ូរីក្នុងទំហំ 16GB/32GB ហើយអាចបន្ថែមមេម៉ូរីក្រៅបាន និងមានថាមពលថ្មដល់ទៅ 4.000 mAh។

G3 នឹងបំពាក់នូវកាមេរ៉ា 16 megapixel នៅផ្នែកខាងក្រោយ ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង ប៉ុន្តែតួ នៃស្មាតហ្វូនទាំងអស់ នៅតែធ្វើពីសារធាតុជ័រ ប្លាស្ទិចធម្មតា ដូចបណ្តាម៉ូដែលមុនៗ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: LG G3 powerful configuration Smartphone Hightech