CamNews

ព័ត៌មានបច្ចេកវិទ្យា 

រូប​ភាព​ថ្មី​បំផុត​ នៃ​ទី​ស្នាក់​ការ​ធំ រាង​ UFO របស់​ Apple នៅ Cupertino

ទី​ស្នាក់​ការ​របស់​ Apple ត្រូវ​បាន​ Tim Cook វាយ​តម្លៃ​ថា នឹងជា​អាគារ​បៃ​តង​បំផុត​ នៅ​លើ​ពិភព
លោក ហើយ​វា​កំពុង​តែ​លេច​ចេញ​ជា​រូប​រាង​ឡើង​ បន្តិច​ម្ដង​ៗ​។

កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ វីដេអូ​មួយ ត្រូវ​បាន​ថត​ដោយ​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក មាន​
ឈ្មោះ​ថា Tarot 680 Pro Hex ដែល​បំពាក់​កាមេរ៉ា GoPro Hero 4 បាន​ឧទ្ទេស​នាម​ដល់​ទស្សនិក
​ជន​​ទូទាំង​ពិភពលោក នូវ​រូប​ភាព​ថ្មី​បំផុត នៃ​ “ទី​ស្នាក់​ការ​ថាស​ហោះ” ដែល​ជា​កន្លែង​ធ្វើ​ការ​ថ្មី​របស់
​បុគ្គលិក​ Apple នៅ​ Cupertino ក្នុង​រដ្ឋ​កាលីហ្វរញ៉ា អាមេរិក​។

បើ​តាម​វីដេអូ​ដែល​មាន​រយៈ​ពេល ៣នាទី​នេះ យើង​អាច​ស្រមៃ​ឃើញ​អំពី​ទិដ្ឋ​ភាព​ពិត​ខ្លះ​ៗ​របស់
​ទី​ស្នាក់​ការ​ថ្មី​នេះ​ក្រុម​ហ៊ុន Apple នាអនាគត។ ស្ថិត​ក្នុង​ទី​ក្រុង​ដែល​មាន​ដើម​ឈើ​ច្រើន​ និង​ត្រូវ​
បាន​ Tim Cook វាយ​តម្លៃ​ថា ជា “អាគារ​បៃ​តង​បំផុត​ក្នុងលោក” ទី​ស្នាក់​ការ​ថ្មី​របស់ Apple នេះ
ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង នៅ​ពេល​វា​ត្រូវ​បានគេ​សាង​សង់​រួច​រាល់​។

ដើម្បី​បាន​យល់​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​បង្ហាញ​អំពី​រូប​ភាព​ថ្មី​ៗ​បំផុត នៃ​ទី​ស្នាក់​
ការ​រាង​ UFO របស់ Apple ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Youtube


Tags: Tarot 680 Pro Hex Apple headquarter UFO ថាស​ហោះ ទីស្នាក់ការ​កណ្ដាល