CamNews

ជីវិតរស់នៅ 

ព្រោះតែស្រវឹង ភ្លេចខ្លួនឯងជាស្រី ផ្អើលពេញក្រុង

 

អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដែលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៣
វិច្ឆិកានេះថា យុវនារីក្មេងៗក្នុងប្រទេសអង់គ្លេសជាច្រើន ដែលមានវ័យ ១៦ ដល់ ២១​ឆ្នាំ
បានដើរផឹកស៊ី និងហ៊ានធើ្វរឿងគួរអោយខ្មាសអៀនជាច្រើន​ ក្នុងពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែងដូចជានាង Maria Fowler និងមិត្រភ័ក្ររបស់នាង បានដើរផឹកស៊ី ទាល់តែស្រ
វឹងជោគជាំ ហើយបានស្រាតខោ អាវ នៅតាមទីសាធារណៈដែលបង្កើតអោយមានការ
ខ្មាសអៀន និងមានការរិះគន់យ៉ាងខ្លាំង ពីក្រុមភ្ងៀវដែលបានទៅលេងប្រទេសអង់គ្លេស។


ទោះបីជាយ៉ាងណាក៏ដោយ​ ក៏ធ្លាប់មានការបង្ហាញទិន្នន័យJoseph Rowntree Foundation
កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះដែរថា ក្នុងប្រទេសអង់គ្លេស​ គឺតែងតែមានមនុស្សស្រីចូលចិត្ដ
ផឹកស្រា ច្រើនជាងបុរសដែរ ​(មនុស្សស្រី ៥៦ភាគរយ ឆ្នាំ ១៩៩៨)។

ចងចាំ៖ ផឹកស្រាច្រើនពេក គឺខាតបង់ប្រាក់កាស ខូចសុខភាព និងបាត់បងសេចក្ដីថ្លៃ
ថ្នូរ៕

ដោយ៖ នារី
ប្រភព៖ dailymail


Tags: lifestyle living drink alcohol bad behave UK